ភ្នំពេញ៖ ប៉ុន្មានថ្ងៃមុនពេលចូលឆ្នាំថ្មីនេះ យើងសង្កេតឃើញថា មានតារាកម្ពុជាចំនួន៣រូប បានកំពុងតែជួបទុក្ខធំ បាត់បង់សមាជិកគ្រួសារ គួរឲ្យសោកស្តាយយ៉ាងប៉ុនពេក ដោយពួកគេមិនអាចបាននៅឆ្លងឆ្នាំថ្មី ជាមួយគ្នាដូចឆ្នាំកន្លងទៅ។

ជាក់ស្តែង នៅថ្ងៃទី១៣ ខែមេសានេះផងដែរ ពោលខ្វះតែមួយថ្ងៃទៀតទេ គឺនៅថ្ងៃស្អែកនេះ គឺជាថ្ងៃចូលឆ្នាំថ្មី បែរជា DJ ក្តិប ជួបទុក្ខដ៏សែនធំ ត្រូវបាត់បង់លោកឪពុកជាទីស្រលាញ់ យ៉ាងគួរឲ្យស្តាយស្រណោះបំផុត។

មិនតែប៉ុណ្ណោះ តារាប្រុសរូបនេះ ក៏បានបង្ហោះសារយ៉ាងវែងអន្លាយ បង្ហាញពីអារម្មណ៍ឈឺចាប់ និងភាពនឹករំលឹកចំពោះលោកឪពុកថា៖

« ប៉ាគេងហាមាត់ចឹងទៅអាក្រក់មើលដល់ហើយប៉ា តែមិនអីទេហាមាត់ក៏ហាទៅ ឲ្យតែប៉ាចអាចគេងលក់ស្រួល ដោយមិនពិបាកខំទ្រាំដកដង្ហើមទាំងនិយាយមិនកើត ញុំាមិនបាននិងឈឺចាប់ចុកសព្វសាច់ នៅក្នុងប្រាណរបស់ប៉ា ដូចរាល់ដងទៀតនោះទេ ។ ពិសេស! គឺកូនសប្បាយចិត្តណាស់ ដែលអាចបោកប្រាស់ប៉ា ឲ្យខំប្រឹងរស់បន្ថែមបានជិត១ខែដែរ (#មុនគេងលែងក្រោកចាប់ពីពេលនេះតទៅ) គឺដើម្បីចាំមើលលុយ១ម៉ឺនដុល្លារដែលកូនបានសន្យាថា៖"បើប៉ាព្រមចាកចេញពីមន្ទីរពេទ្យហើយ មកគេងបែបនេះនៅលើគ្រែក្នុងផ្ទះដ៏តូចចង្អៀត តែពោលពេញដោយភាពកក់ក្ដៅនៅក្នុងគ្រួសាររបស់យើង" ។ ទើបបានជាប៉ាប្រឹងៗគេងរង់ចាំមើល "#លុយនិងឡាន" ដែលកូនប្រុសដ៏ថោកទាបរបស់ប៉ា បានសន្យាខ្យល់បោកប៉ាពី១ថ្ងៃទៅ១ថ្ងៃ រហូតប៉ាអស់ចិត្តក៏ចាកចេញទៅទាំងស្ងប់ចិត្ត ដោយក្ដីអាណិតស្រលាញ់គ្រួសារ យ៉ាងស្ងៀមស្ងាត់បំផុត។

សូម្បីតែមនុស្សស្រីដែលប៉ាស្រលាញ់បំផុត ក៏ប៉ាអត់ហ៊ានដាស់គាត់ឲ្យក្រោក ដើម្បីលាទៅដែរ ព្រោះខ្លាចគាត់យំមិនព្រមឲ្យប៉ាចាកចេញទៅទាំងដឹងថាប៉ាបានស្ងប់ចិត្តហើយ»។

DJ ក្តិប និងឪពុក

លោកបន្តទៀតថា៖ «អរគុណប៉ាដែលប្រឹងនិយាយប្រាប់កូនថា "#នែអាកូន​ឈាមថោក" ហែងមិនបាច់មកបោកអញថា មនុស្សប្រើគ្រឿងញៀនដូចហែងហ្នឹង មានអាណាគេព្រមឲ្យខ្ចីដល់ ១០០ដុល្លារនោះហ្អា (#កុំថាឡើងដល់១ម៉ឺនដុល្លារនោះអាថោក) ។ ហាសហា!ពេលឮប៉ាប្រាប់បន្តថា៖

"ចាន់ សំណាង" កូនឯងត្រូវចាំថា ទោះបីជាកូនឯងយល់ដឹងច្រើនប៉ុណ្ណាក៏ដោយ ក៏គ្មានអ្នកណាគេឲ្យតំលៃកូនដែរ (#បើកូនគ្មានលុយ)។ ហើយបើទោះបីជាកូនបានជួយគេឲ្យជោគជ័យច្រើនប៉ុណ្ណាក៏ដោយ ក៏គេខ្ពើមនិងជួយកូនវិញណាស់(#ឲ្យតែកូនប្រើគឿងញៀន)ណាកូន ។

ហេតុដូច្នេះហើយ! បើកូនពិតជាមានឱកាសមានមនុស្ស មានបុណ្យចិត្តធម៌ ព្រមជួយកូននៅក្នុងគ្រាដ៏ក្រៀមក្រំ និងថោកទាបបំផុតនាពេលនេះ "សូមកូនមេត្តាប្រើជីវិត១នេះរបស់កូនផ្លាស់ប្ដូរខ្លួនឯងដើម្បីតបស្នងសងគុណដល់គេវិញណាកូនប៉ា ។

DJ ក្តិប និងឪពុក

លោកបន្ត៖ «បាទប៉ា!កូនរកឃើញហើយ ហើយក៏បានយកលុយនិងឡានមកហើយដែរ តែពេលដាស់ប៉ាអត់ក្រោកចឹងទៅ កូនក៏ឲ្យគេយកលុយ១ម៉ឺនដុល្លារនិងឡាន​៤៧០ពណ៌សហ្នឹងទៅវិញតែម្ដងទៅ ដើម្បីដូរយកឡានថ្មីដ៏ស្អាត១គ្រឿងឌុបប៉ាដើរលេងជុំវិញផែនដីនេះ ឲ្យសប្បាយចិត្តម្ដងណាប៉ា ប៉ុន្តែ!មិនត្រូវសន្យាជាដាច់ខាតថាប៉ាពិតជាអត់បានខឹងកូនទេ បើកូនអត់កុហក»៕

សូមចូលរួមសោកស្តាយផង!!!

DJ ក្តិប និងឪពុក
DJ ក្តិប និងឪពុក
DJ ក្តិប និងឪពុក
DJ ក្តិប និងឪពុក
DJ ក្តិប និងឪពុក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌីជេ ក្តិប