ភ្នំពេញ៖ កាលពីរាត្រី ថ្ងៃទី០៦ មេសា ឆ្នាំ ២០១៨ កន្លងមកនេះ នៅសណ្ឋាគារ The Great Duke Phnom Penh អតីត InterContinental មានប្រារព្ធពិធី «ថ្លែងអំណរគុណដល់អតិថិជនដៃគូ និងខួបទី ២១ នៃវត្តមានរបស់ផលិតផលថ្នាំលាប នីពផន ក្នុងប្រទេសកម្ពុជា»

ទន្ទឹមនឹងនោះដែរក៏មានការចាប់រង្វាន់ជូនដល់អតិថិជន ដែលបានគាំទ្រផលិតផលថ្នាំលាប នីពផន ក្នុងឆ្នាំកន្លងមក។

ថ្នាំលាប នីពផន ប្រារព្ធពិធីថ្លែងអំណរគុណដល់អតិថិជនដៃគូ និងខួបទី ២១

កម្មវិធីនោះមានការផ្ដល់វត្តមានចូលរួម ពីសំណាកលោក Kobayashi Jun ដែលជានាយក ប្រតិបត្តិផែនការណ៍សកលរបស់ក្រុមហ៊ុននីពផនផេន ជប៉ុន , លោក Ee Soon Hean ជានាយកក្រុមហ៊ុននីពផន ទទួលបន្ទុកអាស៊ាន , លោក ហេង ម៉េង ជា អគ្គនាយក JCMNippon Co.ltd ព្រមទាំងអតិថិជនជាដៃគូ ដូចជា ក្រុមហ៊ុនសំណង់ , វិស្វករ, ស្ថាបត្យករ និងដេប៉ូចែកចាយទូទាំងប្រទេស។

ថ្នាំលាប នីពផន ប្រារព្ធពិធីថ្លែងអំណរគុណដល់អតិថិជនដៃគូ និងខួបទី ២១

ថ្លែងក្នុងឱកាសនោះលោក Kobayashi Jun បានគូសបញ្ជាក់ថាក្រុមហ៊ុន នីពផន ជប៉ុន បានបង្កើតឡើងតាំងពីឆ្នាំ 1881 ដែលមានអាយុ 137 ឆ្នាំហើយរហូតដល់បច្ចុប្បន្ននេះ។ ក្នុងដំណើរផ្លូវដ៏វែងឆ្ងាយនេះ ក្រុមហ៊ុនបានជួបប្រទះនូវបញ្ហាលំបាកជាច្រើន ដូចជា គ្រោះមហន្តរាយ សង្គ្រាម  វិបត្តិសេដ្ឋកិច្ច ក៏ដូចជាត្រូវធ្វើការប្រកួតប្រជែងយ៉ាងតឹងតែង ជាមួយដៃគូខ្លាំងៗជាច្រើន មកពីតំបន់អឺរ៉ុប និងអាមេរិក ជាដើម ។ ដោយឈរនៅលើគោលការណ៍របស់ក្រុមហ៊ុនគឺ «យើងរីកចម្រើនទៅមុខជាមួយគ្នា» ទើបធ្វើឲ្យថ្នាំលាបនីពផន ជាថ្នាំលាបដែលឈរលើលេខរៀងទី១ នៅអាស៊ី ដែលមានចំណែកទីផ្សារធំជាងគេ ។

លោក Kobayashi Jun នាយកប្រតិបត្តិផែនការសកលរបស់ក្រុមហ៊ុននីពផនផេន ជប៉ុន

បន្ទាប់មក លោក ហេង ម៉េង ដែលជាអគ្គនាយកក្រុមហ៊ុន ជេស៊ីអ៊ឹម នីពផនបានថ្លែងអំណរគុណដល់លោក Kobayashi Jun លោក Ee Soon Hean និងអតិថិជនដៃគូដែលមានវត្តមាននៅទីនោះ។ លោកថ្លែងអំពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជាពី 7% ទៅ 8% រៀងរាល់ឆ្នាំ និងឱកាសវិនិយោគដ៏ធំក្នុងប្រទេសកម្ពុជា។ លោកបានរៀបរាប់អំពីការចាប់ផ្ដើមអាជីវកម្មរបស់ក្រុមហ៊ុន ព្រមជាមួយភាពជាដៃគូដ៏ស្អិតរមួត រវាង ជេស៊ីអ៊ឹម នីពផន និងក្រុមហ៊ុននីពផនជប៉ុន។ បន្ថែមលើសពីនេះ លោកក៏បានបញ្ជាក់ពីតម្លៃនៃដៃគូអាជីវកម្មជាមួយក្រុមហ៊ុនលោកថា ក្រុមហ៊ុន ជេស៊ីអ៊ឹម មិនគ្រាន់តែចាត់ទុកអតិថិជនជាស្ដេចទេ តែគឺជាព្រះ។

លោក ហេង ម៉េង ដែលជាអគ្គនាយកក្រុមហ៊ុន ជេស៊ីអ៊ឹម នីពផន

នៅទីបញ្ចប់ក៏មានការចាប់ឆ្នោតរង្វាន់ដល់អតិថិជនដែលបានគាំទ្រផលិតផលថ្នាំលាបក្នុងឆ្នាំកន្លងមក ។ រង្វាន់ដែលត្រូវរួមមាន៖

. រង្វាន់ខ្សែកមាសចំនួន ២ ខ្សែបានទៅលើឈ្មោះ៖
ទី ១ - លេខៈ 905945
-ឈ្មោះ : លោក ឆេង លាង
- ទូរសព្ទៈ 015 989697
-អាសយដ្ឋានៈ កំពង់សោម

ទី ២ - លេខៈ 124924
-ឈ្មោះ : ដេប៉ូ ឈូ លីម៉ុង
- ទូរសព្ទៈ 011 951650/ 010 462628
-អាសយដ្ឋានៈ សុក ហុក

ថ្នាំលាប នីពផន ប្រារព្ធពិធីថ្លែងអំណរគុណដល់អតិថិជនដៃគូ និងខួបទី ២១

. រង្វាន់ម៉ូតូចំនួន ២ គ្រឿងបានទៅលើឈ្មោះ៖

ទី ១ - លេខៈ 904835
-ឈ្មោះ : ដេប៉ូ H C I I
- ទូរសព្ទៈ 093 332235
-លេខអត្តសញ្ញាណប័ណ្ណៈ 1806532979
-អាសយដ្ឋានៈ សៀមរាប

ទី ២ - លេខៈ 830673
-ឈ្មោះ : ដេប៉ូ ឡេង ម៉ាឡាត់
- ទូរសព្ទៈ 088 6000021
-អាសយដ្ឋានៈ ស្ទឹងត្រែង

ថ្នាំលាប នីពផន ប្រារព្ធពិធីថ្លែងអំណរគុណដល់អតិថិជនដៃគូ និងខួបទី ២១

និងរង្វាន់ធំចុងក្រោយគឺរថយន្ត ISUZU 2018 ចំនួន ១ គ្រឿងបានទៅលើអតិថិជន៖
- លេខៈ 914615
-ឈ្មោះ : វ៉ាន់ ណារី
- ទូរសព្ទៈ 069 636888
-លេខអត្តសញ្ញាណប័ណ្ណៈ 010828010
-អាស័យដ្ឋានៈ ភ្នំពេញ

រហូតដល់ម៉ោង ១១ យប់ កម្មវិធីត្រូវបានបញ្ចប់ដោយបរិយាកាស រីករាយ ស្និទស្នាល និងកក់ក្ដៅប្រៀបដូចជាគ្រួសារតែមួយ ៕

ថ្នាំលាប នីពផន ប្រារព្ធពិធីថ្លែងអំណរគុណដល់អតិថិជនដៃគូ និងខួបទី ២១
ថ្នាំលាប នីពផន ប្រារព្ធពិធីថ្លែងអំណរគុណដល់អតិថិជនដៃគូ និងខួបទី ២១

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]