កូរ៉េខាងត្បូង៖ ក្រុមហ៊ុន Samsung បានចេញលក់ប្រភេទទូរស័ព្ទដៃតម្លៃថោកមួយសម្រាប់ប្រទេសកូរ៉េខាងត្បូង ដែលមិនអាចប្រើអុិនធឺណេតបានទាល់តែសោះ។ ទូរស័ព្ទ Galaxy J2 Pro នេះគឺបង្កើតឡើងសម្រាប់ទាក់ទាញសិស្សសាលា ដែលមិនចង់មានការរំខានដោយអុិនធឺណេត។ ហើយវាក៏សមស្របសម្រាប់មនុស្សចាស់ដែល មិនចង់មានកម្មវិធីច្រើននៅលើទូរស័ព្ទផងដែរ។

Galaxy J2 Pro

ទូរស័ព្ទនេះអាចផ្ញើសារ ខល និងថតរូបភាពបានធម្មតា ក៏ប៉ុន្តែវាគ្មាន 2G 3G និង Wifi នោះទេ។ ទូរស័ព្ទនេះនឹងមានភ្ជាប់ជាមួយកម្មវិធី វចនានុក្រមរួចជាស្រេចដើម្បីជួយបំពេញតម្រូវការរបស់សិស្ស។

ទូរស័ព្ទនេះមានអេក្រង់ទំហំ ៥អុីញ 1.4GHz quad-core processor, ថ្ម 2600 mAh, RAM 1.5 GB កាមេរ៉ាក្រោយ ៨ មេហ្គាភិចសែល និងកាមេរ៉ាមុខ ៥ មេហ្គាភិចសែល។

ទូរស័ព្ទ The Galaxy J2 Pro នេះមានតម្លៃ ១៨៥ដុល្លារ ក៏ប៉ុន្តែគេមានជម្រើសពិសេសសម្រាប់សិស្សសាលា ដែលនៅពេលដែលពួកគេរៀនចប់ សិស្សទាំងនោះអាចនឹងទទួលប្រាក់ ១៨៥ដុល្លារនោះវិញ បើសិនជាគេប្ដូរយកទូរស័ព្ទ Samsung ស៊េរីទំនើបជាងនេះ៕

រូបតំំណាង
រូបតំំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]