ភ្នំពេញ៖ បច្ចុប្បន្ននេះ បទចម្រៀង «មាន់ស្រែ» ដែលច្រៀងដោយ តារាចម្រៀងស្រីប្រចាំផលិតកម្មសាន់ដេ កញ្ញា រ៉ាប៊ី កំពុងតែមានភាពល្បីកក្រើកខ្លាំងទាំងក្នុង និងតាមបណ្តាប្រទេសនានា ដូចជាប្រទេសថៃ និងឡាវជាដើមផងដែរ។

មិនថាយ៉ាងណា ខណៈបទចម្រៀង«មាន់ស្រែ» កំពុងតែល្បីខ្លាំង ប៉ុន្តែអ្នកគាំទ្រក៏មានការសោកស្តាយ ចំពោះរឿងមួយផងដែរ គឺដោយសារតែ ម្ចាស់បទកញ្ញា រ៉ាប៊ី មិនបាននៅក្នុងប្រទេសកម្ពុជាឡើយ ពោលគឺនាងត្រូវបានគេអញ្ជើញទៅច្រៀងនៅ សហរដ្ឋអាមេរិករយៈពេលយូរ អាចនឹងរាប់ខែឯណោះ ជាហេតុដែលធ្វើឲ្យអ្នកគាំទ្រ នឹករលឹក និងចង់ឃើញការសម្តែងរបស់នាងដោយផ្ទាល់ជាខ្លាំង។

តារាចម្រៀង រ៉ាប៊ី

ដោយឡែក បើទោះបីជាតារាចម្រៀងស្រីរូបនេះ កំពុងតែសម្ងំកើបលុយ នៅអាមេរិកយ៉ាងណាក្តី ប៉ុន្តែនាងមិនដែលភ្លេចអ្នកគាំទ្រនៅស្រុកខ្មែរឡើយ ពោលគឺនាងតែងតែឆាតតាមហ្វេសប៊ុក សួរនាំសួរសុខទុក្ខ និងប្រាប់ពីសកម្មភាពការងារ របស់ខ្លួននៅឯសហរដ្ឋអាមេរិក ទៅកាន់អ្នកគាំទ្ររបស់នាងជានិច្ច។

លើសពីនេះទៅទៀត កញ្ញា រ៉ាប៊ី ក៏ត្រូវបានអ្នកគាំទ្រផ្ទាល់ខ្លួន ទម្លាយប្រាប់ពីអត្តចរិកពិតរបស់នាងផងដែរថា កញ្ញា រ៉ាប៊ីគឺជាតារាចម្រៀងស្រីម្នាក់ ដែលមានអត្តចរិករួសរាយរាក់ទាក់ មិនចេះវាយឬក ថែមទាំងចូលចិត្តនិយាយលេងសើចទៀតផង ដោយទាំងនេះហើយជាមូលហេតុដែលពួកគេស្រលាញ់នាង៕  

តារាចម្រៀង រ៉ាប៊ី និងអ្នកគាំទ្រស្រុកខ្មែរ
តារាចម្រៀង រ៉ាប៊ី និងអ្នកគាំទ្រស្រុកខ្មែរ
តារាចម្រៀង រ៉ាប៊ី និងអ្នកគាំទ្រស្រុកខ្មែរ
តារាចម្រៀង រ៉ាប៊ី និងអ្នកគាំទ្រស្រុកខ្មែរ
តារាចម្រៀង រ៉ាប៊ី
តារាចម្រៀង រ៉ាប៊ី
តារាចម្រៀង រ៉ាប៊ី
តារាចម្រៀង រ៉ាប៊ី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉ាប៊ី