(បាត់ដំបង)៖ មានការភ្ញាក់ផ្អើលតាំងពីថ្ងៃម្សិលមិញ​ រហូតមកដល់ថ្ងៃទី១៣​ ខែមេសា​ ឆ្នាំ២០១៨នេះ​ ក្រោយប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចថា​ មានគេប្រទះឃើញគ្រាប់បែកមួយគ្រាប់​ នៅតាមដងផ្លូវ​ ដែលធ្វើឲ្យមានការបារម្ភយ៉ាងខ្លាំង​ ពីសំណាក់ប្រជាពលរដ្ឋទូទៅ​ ជាពិសេសអ្នករស់នៅខេត្តបាត់ដំបងតែម្តង​ ហើយព័ត៌មាននេះទៀតសោត​ ត្រូវបានគេចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុក​ទៀតផង។

ដើម្បីបកស្រាយទៅកាន់​មជ្ឈដ្ឋាននានោះ​ នៅព្រឹកថ្ងៃទី១៣​ ខែមេសា​ ឆ្នាំ២០១៨នេះ​ ស្នងការនគរបាលខេត្តបាត់ដំបង​ លោកឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខន​ បានប្រាប់អង្គភាពព័ត៌មាន​ Fresh News ថា​ ក្រោយពីមន្រ្តីនគរបាលជំនាញរបស់លោក​ បានទៅយកវត្ថុនោះមកពិនិត្យយ៉ាងល្អិតល្អន់នោះ​ គឺបង្ហាញថា​ មិនមែនជាគ្រាប់បែកអីនោះឡើយ​ ពោលគ្រាន់ជាដែកកេះសម្រាប់ប្រើប្រាស់ប៉ុណ្ណោះ។

លោកឧត្តមសេនីយ៍ស្នងការ​ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ​ និងមជ្ឈដ្ឋានទូទៅសូមកុំមានការយល់ខុស​ ជាពិសេសបងប្អូនប្រជាពលរដ្ឋនៅខេត្តបាត់ដំបង​ កុំមានការព្រួយបារម្ភតទៅទៀត​ មិនមែនជាការពិតនោះឡើយ។

សូមបញ្ជាក់ថា​ នៅវេលាម៉ោងប្រហែល៣រសៀល ថ្ងៃទី១២ខែមេសាឆ្នាំ២០១៨ នៅចំណុចលើផ្លូវក្នុងភូមិម្នាស់កាលឃុំអូដាស្រុកកំរៀង ខេត្តបាត់ដំបង មានប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់បែក១គ្រាប់ទុកចោលលើផ្លូវ ដោយមានរុំស្គុតពណ៍ខ្មៅ។

ក្រោយកើតហេតុភ្លាមៗនគរបាលស្រុកបានយកមកទុកនៅអធិការស្រុក​ ដើម្បីត្រួតពិនិត្យ​ និងស្រាវជ្រាវបន្តទៀត។

ជាមួយគ្នានេះ​ លោកស្នងការខេត្តបាត់ដំបង​ សូមអំពាវនាវដល់ប្រជាពលរដ្ឋ​ កុំបន្តចែកចាយព័ត៌មាននេះ​ បន្តទៀត​ ដែលនាំឲ្យមានការភ័ន្តច្រឡំ៕

គ្រាន់តែជាដែកកេះ
គ្រាន់តែជាដែកកេះ
គ្រាន់តែជាដែកកេះ
គ្រាន់តែជាដែកកេះ

ប្រភព : freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]