ភ្នំពេញ៖ ពិតជារឿងដ៏រីករាយ ដែលម្ចាស់បទ «ភ្លេងការ» លោក សាន ផានិត បានទទួលលិខិតសរសើរពីអង្គការ KHANA ដែលជាអង្គការជួយលើកស្ទួយយុវជននៅក្នុងប្រទេសកម្ពុជា។

លោក សាន ផានិត និងពូ ឃ្លាំង ទទួលបានលិខិតសរសើរពីអង្គការ KHANA

ជាក់ស្តែង លិខិតសរសើរនេះ មិនមែនសម្រាប់តែលោក សាន ផានិត មួយរូបទេ សូម្បីតែ ពូ ឃ្លាំង ក៏ទទួលបានលិខិតសរសើរពីអង្គការដូចគ្នានេះដែរ។ 

តាមរយៈសារ និងរូបភាពដែលបានបង្ហោះនៅក្នុងគណនីបណ្តាញសង្គមរបស់ លោក សាន ផានិត ផ្ទាល់ បានឲ្យដឹងថា លិខិតសរសើរនេះ ត្រូវបានប្រគល់ទៅឲ្យតារាចម្រៀងទាំងពីររូប ក៏ដោយសារតែខាងអង្គការពេញចិត្តអត្ថន័យ និងទំនុកភ្លេង ដែលជាស្នាដៃរបស់តារាល្បីយូរឆ្នាំទាំងពីររូបនេះតែម្តង។

លោក សាន ផានិត និងពូ ឃ្លាំង ទទួលបានលិខិតសរសើរពីអង្គការ KHANA

នៅក្នុងសារនោះដែរ លោក សាន ផានិត បានសរសេរទាំងអារម្មណ៍សប្បាយរីករាយថា៖

«សំលាញ់ឆ្នាំថ្មីហេងៗ! អរគុណសម្រាប់ការចាប់ដៃគ្នា Ft បទ ‘មានជីវិតយើងត្រូវតែតស៊ូ’ ពេលនេះយើងត្រូវបាន KHANA NGO ជាអង្គការលើកស្ទួយយុវជនដែលដើរលើផ្លូវខុសឲ្យមានឱកាសកែប្រែឡើងវិញនោះអ៊ី ! ខាងអង្គការពេញចិត្តអត្ថន័យ និងទំនុកភ្លេងបទហ្នឹង ជាពិសេសវត្តមានសំលាញ់ឯងតែម្តង ហាហា ៕»
លោក សាន ផានិត និងពូ ឃ្លាំង ទទួលបានលិខិតសរសើរពីអង្គការ KHANA

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលតារាចម្រៀងចាស់វស្សារូបនេះ ទទួលបានលិខិតសរសើរពីអង្គការបែបនេះ។ កាលពីប៉ុន្មានខែមុន លោកក៏បានទទួលលិខិតសរសើរពី អង្គការគ្រួសារខ្ញុំ អង្គការគ្រួសារថ្មី អង្គការAFESIP Cambodia ប្រធានក្រុមព្រះសុរិយាក្នុងកម្មវិធី ប្រគំតន្ត្រីរំលឹកស្នាដៃកវី គង្គ ប៊ុនឈឿន និងបណ្តាអង្គការ ស្ថាប័នផ្សេងៗជាច្រើនទៀតផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖  

លោក សាន ផានិត និងពូ ឃ្លាំង ទទួលបានលិខិតសរសើរពីអង្គការ KHANA
លោក សាន ផានិត និងពូ ឃ្លាំង ទទួលបានលិខិតសរសើរពីអង្គការ KHANA
លោក សាន ផានិត និងពូ ឃ្លាំង ទទួលបានលិខិតសរសើរពីអង្គការ KHANA
លិខិតសរសើររបស់លោក សាន ផានិត កន្លងមក
សកម្មភាពរបស់លោក សាន ផានិត កន្លងមក
សកម្មភាពរបស់លោក សាន ផានិត កន្លងមក
លិខិតសរសើររបស់លោក សាន ផានិត កន្លងមក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ផានិត