អេស្ប៉ាញ៖ ទោះបីជាអាយុកាន់តែជ្រេទៅហើយក្តី កីឡាករ Cristiano Ronaldo នៅតែមានកម្លាំងខ្លាំងដដែល។

នៅក្នុងបទសម្ភាសមួយ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះបាននិយាយអំពីការតស៊ូគ្រប់យ៉ាងរហូតដល់រូបគេមានរាង និងកម្លាំងខ្លាំងបែបនេះ។

កីឡាករវ័យ៣៣ឆ្នាំរូបនេះបាននិយាយថា កាលពី១៥ឆ្នាំមុន រូបគេត្រូវអ្នកផ្សេងមាក់ងាយដោយសាររាងកាយដ៏ស្គមស្គាំងរបស់ខ្លួន។ 

ខ្សែប្រយុទ្ធរបស់ក្រុម Real Madrid រូបនេះបានបន្តថា ពេលខ្លះសូម្បីមិត្តរួមក្រុម ឬគ្រូបង្វឹកក៏សើចចំអកដាក់រូបលោកដែរ ដោយសារលោកមានរូបរាងស្គមខ្លាំងពេក។

កីឡាករ Ronaldo កាលលេងនៅ Sporting CP

អតីតខ្សែប្រយុទ្ធរូបនេះបាននិយាយថា ការសើចចំអករបស់អ្នកដទៃធ្វើឲ្យលោកខំប្រឹងហ្វឹកហាត់រហូតដល់ថ្ងៃនេះ ហើយលោកក៏អរគុណទៅកាន់អ្នកទាំងនោះដែរ ដែលធ្វើឲ្យលោកមានការភ្ញាក់ខ្លួន។

កីឡាករ Ronaldo បានបង្ហើបថា ខ្លួនហ្វឹកហាត់មួយថ្ងៃសរុបជាង ៤ទៅ៥ម៉ោង គឺពេលព្រឹកលោកនឹងហាត់រត់ ពេលថ្ងៃក្រោយអាហារថ្ងៃត្រង់និងសម្រាក លោកចាប់ផ្តើមហាត់ពត់ខ្លួន លុះដល់ពេលល្ងាច លោកនឹងហាត់លើកទម្ងន់ (Weightlifting)៕

កីឡាករ Ronaldo កាលលេងនៅ Man Utd
កីឡាករ Cristiano Ronaldo
ការហ្វឹកហាត់របស់ Ronaldo
ការហ្វឹកហាត់របស់ Ronaldo
ការហូបអាហារបំប៉នរបស់ Ronaldo
ការហ្វឹកហាត់របស់ Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]