អាមេរិក៖ មនុស្សយើងម្នាក់ៗតែងតែមានចំណង់ចំណូលចិត្តខុសៗគ្នាមិនថាក្នុងការធ្វើអ្វីក៏ដោយ។ ជាក់ស្តែង អ្នកខ្លះចូលចិត្តពាក់ស្បែកជើងផ្ទាត់ដើរលេង ខ្លះទៀតពាក់ស្បែកជើងប៉ាតា ពាក់ស្បែកជើងកីឡា ដែលមើលទៅស្អាតម៉្យាងៗម្នាក់។

កាលពីពេលថ្មីនេះ នៅទីក្រុង Boston អ្នកផលិតស្បែកជើងម្នាក់ ឈ្មោះ Chris Bellamy បានផលិតស្បែកជើងផ្ទាត់ 3D ដែលគាត់និយាយថាវាមានផាសុកភាពដូចទៅនឹងស្បែកជើងកីឡាដែរ។

ស្បែកជើងនេះ ត្រូវបានផលិតឡើងដោយក្រុមហ៊ុនមួយ ដែលមានឈ្មោះថា “Wiivv” ។ អតិថិជនត្រូវចូលទៅកាន់វេបសាយ Wiivv និងជ្រើសរើសម៉ូតស្បែកជើងដែលខ្លួនចង់បាន។ បន្ទាប់មកពួកគេ នឹងធ្វើការវាស់ស្ទង់ជាក់ស្តែងនៃទំហំជើងរបស់អ្នកទិញ តាមរយៈកម្មវិធីទូរសព្ទមួយទាំងសម្រាប់ iOS និង Android ដែលអាចបញ្ជូនទិន្នន័យទៅកាន់រោងចក្របោះពុម្ពស្បែកជើង ដើម្បីផលិតជូនអតិថិជនដោយចំណាយរយៈពេល ១០ ថ្ងៃ។

រូបតំណាង

កម្មវិធីរបស់ Wiivv មានចំនួន ២០០ចំនុច ដើម្បីសម្គាល់ទំហំជើងរបស់មនុស្សម្នាក់ ដើម្បីធានាថាវាទទួលបានការវាស់វែងដ៏ល្អ ឬក៏អត់។ វាត្រូវបានគិតបញ្ចូល ប្រវែងជើង និងគម្លាតម្រាមជើង នៅពេលបង្កើតស្បែកជើងផ្ទាល់ខ្លួន។ នៅពេលដែលស្បែកជើងត្រូវបានផលិតតាមម៉ាស៊ីន3D រួចហើយ ប្រព័ន្ធនេះនឹងជ្រើសរើសយកទំហំសមល្មម ដែលមានរាងជារង្វង់ ដែលអាចអោយអតិថិជនអាចសាកនូវស្បែកជើងរបស់ខ្លួនបាន។

អ្នកផលិតស្បែកជើងលោក Chris Bellamy បាននិយាយថា “យើងបានចំណាយពេលជាច្រើនយប់ដោយមិនបានគេងទាល់តែសោះ ដើម្បីបង្កើតការច្នៃប្រឌិត ក្នុងការរចនា និងវត្ថុធាតុដើមនៃក្នុងការផលិតស្បែកជើងផ្ទាត់ 3D នេះ”។  លោកបានបន្ថែមថា "យើងបានរៀបចំឡើងវិញនូវគ្រប់ផ្នែកទាំងអស់ ដើម្បីរចនាស្បែកជើងផ្ទាត់ ដែលមានផាសុកភាពល្អបំផុតទៅតាមគំនិតរបស់ពួកយើង និងការសម្រេចចិត្តដែលយើងបានធ្វើវាចេញមក" ៕ 

សូមទស្សនាវីដេអូនៅខាងក្រោម៖

រូបតំណាង
រូបតំណាង
អ្នកផលិតស្បែកជើងលោក Chris Bellamy
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]