ភំ្នពេញ ៖ កំពូលតារាចម្រៀងប្រចាំ នៅក្នុងផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណរាជ បច្ចុប្បន្នកំពុងតែទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន តាមរយៈបទចម្រៀងថ្មីៗរបស់លោក។

ជាក់ស្ដែង កាន់តែខិតជិតដល់ឱកាសបុណ្យប្រពៃណីខ្មែរស្អែកនេះ កាលពីម្សិលមិញ លោក ឆន សុវណ្ណរាជ និងក្រុមគ្រួសារ ក៏បានរៀបចំពិធីសូត្រមន្តរំដោះគ្រោះលើករាសី នៅឯគេហដ្ឋានរបស់លោក ដើម្បីស្វាគមន៍ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរយើងដែលនឹងមកដល់ថ្ងៃស្អែកនេះផងដែរ ។

ហើយឆ្លៀតក្នុងឱកាសនោះផងដែរ លោក និង គ្រួសាររបស់លោកក៏បានធ្វើពិធី ‹‹ ស្រង់ព្រះរស់ ›› ដែលជាពិធីងូតទឹកជូនអ្នកមានគុណ ដើម្បីបង្ហាញឲ្យឃើញនូវការដឹងគុណឪពុកម្តាយ ក៏ដូចជាទទួលពរជ័យក្នុងឆ្នាំថ្មី ឆ្នាំច ពីអ្នកមានគុណផងដែរ៕

តោះមកទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖ 

ឆន សុវណ្ណរាជ និង ក្រុមគ្រួសារ
ឆន សុវណ្ណរាជ និង ក្រុមគ្រួសារ
ឆន សុវណ្ណរាជ និង ក្រុមគ្រួសារ
ឆន សុវណ្ណរាជ និង ក្រុមគ្រួសារ
ឆន សុវណ្ណរាជ និង ក្រុមគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ