ចិន៖ ស្ត្រីវ័យ ៣០ឆ្នាំម្នាក់ មិនត្រូវបានគេស្គាល់អត្តសញ្ញាណ មកពីទីក្រុង Lijiang ខេត្ត Yunnan  ទទួលបានការចាប់អារម្មណ៍ដោយសារនាងប្រាប់ថាខ្លួនឯង «ស្រស់ស្អាតខ្លាំងមិនសមទៅធ្វើការឲ្យគេទេ»

គាត់ថា «គាត់ស្អាតពេក មិនសមទៅធ្វើការឲ្យគេទេ»

យោងទៅតាមសារព័ត៌មាន The Star បានឲ្យដឹងថា ស្ត្រីម្នាក់ដែលអង្គុយនៅតាមផ្លូវជាមួយក្រដាសមួយផ្ទាំង ធ្លាប់ធ្វើការជាអ្នកបម្រើ និងជាអ្នកគិតលុយនៅតាមហាង មុនពេលនាងត្រូវគេបណ្តេញចេញ។

ស្ត្រីរូបនេះ ធ្លាប់ជាអ្នកបម្រើ និងជាអ្នកគិតលុយនៅក្នុងហាង

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា តាមពិតទៅពីដំបូងឡើយ នាងមានគម្រោងចង់សរសេរនៅលើបដានោះថា  «ខ្ញុំឃ្លានខ្លាំងណាស់ ខ្ញុំសុំ ១០យ័នដើម្បីទិញអាហារ»។ នាងជឿជាក់ថា បើសិនជានាងសរសេរបែបនេះ នឹងមានមនុស្សជាច្រើនឲ្យលុយនាងជាក់ជាពុំខាន។ បន្ថែមពីនេះ នាងក៏មានគម្រោងមួយទៀតដែរ គឺនាងចង់លក់ខ្លួនដើម្បីរកលុយ ប៉ុន្តែចុងក្រោយនាងក៏បានបោះបង់គម្រោងទាំងនោះចោល។

នាងបែរជាមកអង្គុយសុំលុយគេបែបនេះទៅវិញ

ដូច្នេះដើម្បីជំនួសឲ្យគម្រោងទាំងពីរដែលមិនបានការនោះ នាងបែរជាសរសេរពាក្យស្មោះត្រង់មួយចំនួននៅលើស្លាករបស់នាងថា៖

«ខ្ញុំមកពីខេត្ត Hunan។ ខ្ញុំមានសម្រស់ស្អាតពីធម្មជាតិ មានកាយសម្បទារឹងមាំ និងមានសុខភាពល្អ។ ខ្ញុំជ្រើសរើសយកការសុំទាន ជំនួសឲ្យការធ្វើការឲ្យគេ។ អរគុណដល់ទឹកចិត្តដ៏សប្បុរសរបស់អ្នក។»
នាងសរសេរពាក្យស្មោះត្រង់មួយចំនួននៅលើស្លាករបស់នាង

ទោះជាយ៉ាងណា អ្នកលេងបណ្តាញសង្គមមិនបានចាប់អារម្មណ៍ខ្លាំងទៅលើទង្វើរបស់ស្ត្រីរូបនេះ ដែលសុខចិត្តជ្រើសរើសយកការសុំទាននៅតាមដងផ្លូវ ហើយមិនព្រមទៅធ្វើការឲ្យគេទេ ព្រោះនាងមិនបានពិការ ហើយនាងក៏នៅក្មេង និងមានសុខភាពមាំទាំផងដែរ។

សម្រាប់មិត្តអ្នកអានវិញ គិតយ៉ាងណាដែរចំពោះទង្វើរបស់ស្ត្រីរូបនេះ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]