ភ្នំពេញ៖ កាលពីថ្ងៃពុធ ទី១១ ខែមេសា ឆ្នាំ២០១៨កន្លងទៅនេះ មន្ទីរព្យាបាលធ្មេញ បស្ចិម បានធ្វើការជួបជុំបុគ្គលិកទាំងអស់ ជប់លៀងអបអរសាទរ ខួបលើកទី១៩ឆ្នាំ និងឱកាសឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ នៅមន្ទីរព្យាបាលធ្មេញ បស្ចិម សាខាកម្ពុជាក្រោម ដោយចូលរួមជាអធិបតីពីក្រុមប្រឹក្សាភិបាល។ ទន្ទឹមគ្នានេះដែរ មន្ទីរព្យាបាលធ្មេញបស្ចិម ក៏បានប្រកាសពីការផ្ដល់ជូនពិសេសដល់អតិថិជនសម្រាប់ឱកាសដ៏ពិសេសនេះផងដែរ។

មន្ទីរព្យាបាលធ្មេញ បស្ចិម ជួបជុំបុគ្គលិកអបអរសាទរ ខួប១៩ឆ្នាំ និងបុណ្យចូលឆ្នាំថ្មី

ថ្លែងនៅក្នុងឱកាសនោះដែរ លោក ទេព ណាវី តំណាងក្រុមប្រឹក្សាភិបាលនៃមន្ទីរព្យាបាលធ្មេញ បស្ចិម បានមានប្រសាសន៍កត់សម្គាល់ថា បស្ចិម បានចាប់ផ្ដើម តាំងពីឆ្នាំ១៩៩៩មក ពីកន្លែងព្យាបាលធ្មេញដ៏តូចមួយទៀត ហើយក្លាយជាមន្ទីរព្យាបាលធ្មេញធំជាងគេនៅកម្ពុជា។ បច្ចុប្បន្នមានកៅអីព្យាបាលធ្មេញរហូតដល់៥០ មានទីតាំងធំៗបួននៅ ភ្នំពេញ និងខេត្តសៀមរាប។ មន្ទីរព្យាបាលធ្មេញ បស្ចិម មានបុគ្គលិកបំពេញការងារ ១៦០នាក់ និងទន្តបណ្ឌិតខ្មែរ បរទេស៣៥នាក់ ដែលមានជំនាញ និង បទពិសោធន៍ខ្ពស់។ លើសពីនេះ បស្ចិម ត្រូវបានទទួលស្គាល់គុណភាពលំដាប់អន្តរជាតិ ISO 9001-2008 ពីចក្រភពអង់គ្លេសកាលពីឆ្នាំ២០១១។

លោក ទេព ណាវី តំណាងក្រុមប្រឹក្សាភិបាលនៃមន្ទីរព្យាបាលធ្មេញ បស្ចិម

លោកបានបន្ថែមថា ភាពជោគជ័យទាំងអស់នេះ មិនអាចកាត់ផ្ដាច់ ពីបុគ្គលិកបានទេ ពិសេសថ្នាក់គ្រប់គ្រង ទន្តបណ្ឌិត និងសហការីទាំងអស់ ដែលបាននាំមកនូវជោគជ័យរយៈពេល១៩ឆ្នាំកន្លងមកនេះ។ មន្ទីរព្យាបាលធ្មេញ បស្ចិម មានគម្រោងពង្រីកសាខា និងកសាងអគារផ្ទាល់ខ្លួននាពេលខាងមុខនេះ ។ ទោះបីជាជោគជ័យយ៉ាងនេះក្ដី ក៏លោកថ្លែងជម្រុញដល់បុគ្គលិក និងទន្តបណ្ឌិតទាំងអស់ត្រូវខិតខំបំពេញការងារឲ្យបានកាន់តែល្អជាងមុន ។

មន្ទីរព្យាបាលធ្មេញ បស្ចិម ជួបជុំបុគ្គលិកអបអរសាទរ ខួប១៩ឆ្នាំ និងបុណ្យចូលឆ្នាំថ្មី

គួរបញ្ជាក់ផងដែរថា ក្នុងឱកាសដ៏ល្អកម្ររកបាននេះ មន្ទីរព្យាបាលធ្មេញ បស្ចិម នឹងធ្វើការផ្តល់ជូនកាដូពិសេស ជាការពិនិត្យសុខភាពមាត់ធ្មេញ ពិគ្រោះយោបល់ ដោយឥតគិតថ្លៃ និងបញ្ចុះតម្លៃ៥០ភាគរយសម្រាប់ការសំអាតធ្មេញ ចាប់ផ្តើមពីថ្ងៃទី១ ដល់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ នេះ នៅគ្រប់សាខាទាំងអស់របស់មន្ទីរព្យាបាលធ្មេញបស្ចិម។

មន្ទីរព្យាបាលធ្មេញ បស្ចិម ជួបជុំបុគ្គលិកអបអរសាទរ ខួប១៩ឆ្នាំ និងបុណ្យចូលឆ្នាំថ្មី

មន្ទីរព្យាបាលធ្មេញ បស្ចិម មានសាខា៤ទីតាំង សាខា ព្រះនរោត្ដម ស្ថិតនៅបណ្ដោយផ្លូវនរោត្តម ជិតវិមានឯករាជ្យ, សាខាសូរិយា ជិតផ្សារទំនើបសូរិយា និង សាខា កម្ពុជាក្រោម ស្ថិតនៅបណ្ដោយផ្លូវកម្ពុជាក្រោម និងមួយសាខាទៀត ស្ថិតនៅ ទីរួមខេត្តសៀមរាប។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ មន្ទីរព្យាបាលធ្មេញ បស្ចិម តាមរយៈ លេខទូរសព្ទ 017 300 300 / 070 300 800
ឬ គេហទំព័រ www.pachemdental.com 
ឬ ទំព័រហ្វេសបុក : facebook.com/pachemdentalclinic ៕ 

មន្ទីរព្យាបាលធ្មេញ បស្ចិម ជួបជុំបុគ្គលិកអបអរសាទរ ខួប១៩ឆ្នាំ និងបុណ្យចូលឆ្នាំថ្មី
មន្ទីរព្យាបាលធ្មេញ បស្ចិម ជួបជុំបុគ្គលិកអបអរសាទរ ខួប១៩ឆ្នាំ និងបុណ្យចូលឆ្នាំថ្មី
មន្ទីរព្យាបាលធ្មេញ បស្ចិម ជួបជុំបុគ្គលិកអបអរសាទរ ខួប១៩ឆ្នាំ និងបុណ្យចូលឆ្នាំថ្មី
មន្ទីរព្យាបាលធ្មេញ បស្ចិម ជួបជុំបុគ្គលិកអបអរសាទរ ខួប១៩ឆ្នាំ និងបុណ្យចូលឆ្នាំថ្មី
មន្ទីរព្យាបាលធ្មេញ បស្ចិម ជួបជុំបុគ្គលិកអបអរសាទរ ខួប១៩ឆ្នាំ និងបុណ្យចូលឆ្នាំថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]