ចិន៖ ប្រធានាធិបតីចិនលោក Xi Jinping បានចូលរួមក្បួនដង្ហែរកងទ័ពជើងទឹកធំបំផុតរបស់ប្រទេសចិន នៅសមុទ្រចិនខាងត្បូង កាលពីម្សិលមិញនេះ។

ក្បួនដង្ហែរនេះមានកងទ័ពជើងទឹកជាង ១មុឺននាក់បានចូលរួម។ ហើយនៅក្នុងនោះផងដែរ មានកប៉ាល់និងនាវាមុជទឹក ៤៨គ្រឿង នាវាដឹកយន្តហោះដែលទើបបង្កើតថ្មីតែមួយគត់ប្រចាំប្រទេស និងយន្តហោះ ៧៦គ្រឿងថែមទៀត។

លោក Xi បានថ្លែងទៅកាន់កងទ័ពគាត់ថា សភាពការណ៍សព្វថ្ងៃគឺចាំបាច់ណាស់ ដែលចិន ត្រូវតែមានកងទ័ពជើងទឹកដែលខ្លាំងជាងគេលើលោក ហើយគាត់ក៏ប្រាប់អ្នកទាំងនោះទៀតថា ពួកគេត្រូវតែពលី និងស្មោះត្រង់ចំពោះបក្ស។

ចិនគឺជាប្រទេសដែលមានចំនួនកងទ័ពច្រើនជាងគេលើលោក។ ហើយបច្ចុប្បន្នគេក៏កំពុងផ្ដោតសំខាន់ទៅលើការ បំពាក់បចេ្ចកវិទ្យាទំនើបៗសម្រាប់កងទ័ពរបស់គេផងដែរ ដែលវានាំឲ្យអ្នកជិតខាងរបស់ប្រទេសនេះ រស់មិនសូវស្រួលចិត្តនោះទេ៕

ខាងក្រោមជារូបភាពនិងវីដេអូនៃការដង្ហែរក្បួននេះ៖

ការដង្ហែរក្បួន
ការដង្ហែរក្បួន
ការដង្ហែរក្បួន
ការដង្ហែរក្បួន
ការដង្ហែរក្បួន
ការដង្ហែរក្បួន
ការដង្ហែរក្បួន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]