តៃវ៉ាន់៖ ឪពុកវ័យ ៦៤ឆ្នាំ មកពីទីក្រុង Chiayi នាកោះតៃវ៉ាន់ ដែលកំពុងស្ថិតនៅក្នុងដំណាក់កាលចុងក្រោយនៃជំងឺមហារីកពោះវៀនធំ  បានសម្រេចចិត្តចូលរួមពិធីមង្គលការកូនស្រីរបស់ខ្លួនកាលពីថ្ងៃទី ១១ មេសា កន្លងទៅនេះ។

កូនកម្លោះ កូនក្រមុំ ទៅជួបឪពុកក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៅថ្ងៃមង្គល

យោងតាមសារព័ត៌មាន Taiwan News បានឲ្យដឹងថា ប្តីប្រពន្ធថ្មីថ្មោងមួយគូ បានប្រញ៉ាប់ប្រញ៉ាល់ទៅកាន់បន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យ Chiayi Christian ជាកន្លែងដែលឪពុករបស់កូនក្រមុំកំពុងសម្រាកព្យាបាលជំងឺ  មុនពេលពួកគេធ្វើដំណើរទៅកាន់កម្មវិធីមង្គលការ។

កូនកម្លោះ កូនក្រមុំ ទៅជួបឪពុកក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៅថ្ងៃមង្គល

ជាក់ស្តែងលោក Hou ដែលទើបត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមួយយប់មុនថ្ងៃរៀបការ នៅតែអាចជួយយកស្បៃមង្គលគ្របទៅលើក្បាលរបស់កូនស្រី ហើយថែមទាំងឲ្យពរទៅកាន់នាងជាមួយពាក្យមួយឃ្លាថា «កូននឹងមានសុភមង្គល!»

ឪពុករូបនេះបាននិយាយទៀតថា៖

«ប៉ាគ្មានភាពសោកស្តាយអ្វីទេ នៅក្នុងជីវិតនេះ»។
កូនកម្លោះ កូនក្រមុំ ទៅជួបឪពុកក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៅថ្ងៃមង្គល

លោក Hou បានបន្ថែមទៀតថា បំណងប្រាថ្នាដ៏ធំរបស់លោកគឺ ការចូលរួមធ្វើជាសាក្សីក្នុងថ្ងៃមង្គលរបស់កូនស្រី ហើយចាប់ដៃនាងប្រគល់ទៅឲ្យកូនកម្លោះមើលថែរក្សា។

កូនកម្លោះ កូនក្រមុំ ទៅជួបឪពុកក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៅថ្ងៃមង្គល

សូម្បីវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា ដែលបម្រើការនៅក្នុងមន្ទីរពេទ្យនោះ ក៏បានចូលរួមក្នុងកម្មវិធីនេះដែរ។ ពួកគេបានច្រៀងចម្រៀងមួយបទរួមគ្នាដែលមានចំណងជើងថា “Let the dream fly” រហូតធ្វើឲ្យប្តីប្រពន្ធថ្មីថ្មោងមួយគូនេះ និងក្រុមគ្រួសារ ហូរទឹកភ្នែករហាមតែម្តង។

កូនកម្លោះ កូនក្រមុំ ទៅជួបឪពុកក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៅថ្ងៃមង្គល

លោក Hou បាននិយាយជាចុងក្រោយថា គ្រួសារគឺជាហេតុផលធំជាងគេបង្អស់ ដែលធ្វើឲ្យលោកពុះពារ និងតស៊ូជាមួយជំងឺនេះ ហើយលោកនឹងនៅតែតស៊ូបន្តទៀត ដើម្បីបានឃើញមុខចៅរបស់លោកនៅថ្ងៃណាមួយ៕

កូនកម្លោះ កូនក្រមុំ ទៅជួបឪពុកក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៅថ្ងៃមង្គល
កូនកម្លោះ កូនក្រមុំ ទៅជួបឪពុកក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៅថ្ងៃមង្គល
កូនកម្លោះ កូនក្រមុំ ទៅជួបឪពុកក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៅថ្ងៃមង្គល
កូនកម្លោះ កូនក្រមុំ ទៅជួបឪពុកក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៅថ្ងៃមង្គល
កូនកម្លោះ កូនក្រមុំ ទៅជួបឪពុកក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៅថ្ងៃមង្គល
កូនកម្លោះ កូនក្រមុំ ទៅជួបឪពុកក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៅថ្ងៃមង្គល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]