រុស្ស៊ី៖ ក្រុម CSKA Moscow បានបើកទ្វារស្វាគមន៍ក្រុមភ្ញៀវ Arsenal ក្នុងវគ្គ៨ក្រុមចុងក្រោយជើងទី២ នៃក្របខ័ណ្ឌ Europa League ដោយការប្រកួតបានបញ្ចប់ទៅដោយលទ្ធផលក្រុម CSKA Moscow ២ទល់នឹង Arsenal ២។

គួរបញ្ជាក់ថា កាលពីជើងទីមួយ ក្រុម Arsenal បានយកឈ្នះទៅលើ ក្រុម CSKA រហូតដល់ទៅ ៤ទល់១ ឯណោះ។

នៅនាទីទី៣៩ កីឡាករ Fyodor Chalov បានស៊ុតបញ្ចូលទីធ្វើឲ្យក្រុម CSKA នាំមុខមុន ដោយបញ្ចប់តង់ទីមួយក្នុងលទ្ធផល ១ទល់០។

ចូលមកដល់តង់ទីពីរ នៅនាទីទី៥០ កីឡាករ Kirill Nababkin ស៊ុតបញ្ចូលទីមួយគ្រាប់ទៀត ធ្វើឲ្យក្រុម Arsenal កាន់តែភ័យខ្លួន។

ប៉ុន្តែមិនយូរប៉ុន្មាន ក្រុម Arsenal បានវាយបកវិញ ដោយកីឡាករ Danny Welbeck បានស៊ុតបញ្ចូលទីនៅនាទីទី៧៥។

លុះជិតចុងម៉ោងទៅហើយ កីឡាករ Aaron Ramsey បានបន្ថែមមួយគ្រាប់ទៀតជួយឲ្យ Arsenal តាមបានស្មើវិញ ហើយលទ្ធផលនេះគ្រប់គ្រាន់សម្រាប់ឲ្យ Arsenal កក់កៅអីទៅលេងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕

ខាងក្រោមនេះជារូបភាពនិងវីដេអូ Highlight ពីការប្រកួតកាលពីយប់មិញ៖ 

សកម្មភាពការប្រកួតកាលពីយប់មិញ
សកម្មភាពការប្រកួតកាលពីយប់មិញ
សកម្មភាពការប្រកួតកាលពីយប់មិញ
សកម្មភាពការប្រកួតកាលពីយប់មិញ
សកម្មភាពការប្រកួតកាលពីយប់មិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]