ភ្នំពេញ៖ នៅវេលាពេលនេះ រូបកាយកូនស្រី ស៊ុន ណារីម៉ូនីកា លែងមាននៅលើលោកយើងទៀតហើយ ដែលនាងទៅសែនឆ្ងាយ ពីគ្រួសារជារៀងរហូត។

បើងាកមកមើលបេះដូង ជាម្តាយ វិញ អ្នកនាង ស៊ុន ណារីម៉ូនី  បានបង្ហូរទឹកភ្នែក ឥតឈប់ ព្រោះស្រណោះកូនស្រីពេក ដែលធ្លាប់តែឃើញមុខគ្នា សើចសប្បាយជាមួយគ្នា តែពេលនេះ រូបនាង បានទៅចោល អ្នកនាង ស៊ុន ណារីម៉ូនីកា ហើយ។

ក្នុងនោះ នៅមុនពេលបូជាសព អ្នកនាង ក៏បានផាត់មុខឲ្យកូនស្រី ជាលើកចុងក្រោយ ព្រោះ អ្នកនាង ចង់ឲ្យកូនស្រី ស្លាប់ទៅ ទាំងផូរផង់។ ហើយបើតាមជំនឿ នៅពេលផាត់មុខឲ្យសាកសព គឺជាតិក្រោយ នឹងមានសម្រស់ស្រស់ស្អាត ជាងជាតិនេះទៅទៀត។

គួរបញ្ជាក់ផងដែរថា កូនស្រីរបស ់ ស៊ុន ណារីម៉ូនីកា បានស្លាប់ កាលពីម្សិលមិញ ដោយសារតែជំងឺជាច្រើនមុខ ដូចជា ទឹកក្នុងខួរក្បាល ទឹកចូលសួត និងក្រពះ៕

តោះទស្សនាវីដេអូដ៏សែនក្តុកក្តួលទាំងអស់គ្នា៖

ស៊ុន ណារីម៉ូនីកា ផាត់មុខឲ្យកូនស្រី
កូនស្រី ស៊ុន ណារីម៉ូនីកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]