ចិន៖ និស្សិតថ្នាក់មហាវិទ្យាល័យវ័យ ២២ឆ្នាំម្នាក់ មកពីទីក្រុង Hangzhou បានទទួលជ័យលាភីក្នុងកម្មវិធីប្រកួតកាយសម្ព័ន្ធមួយហៅថា China University Bodybuilding and Fitness Championship។

និស្សិតវ័យក្មេងរូបនេះមានឈ្មោះ Zhang Nu បានខិតខំប្រឹងប្រែងដោយភាពអំណត់ ជាមួយរបបអាហារដ៏ពិសេស។ មុនការប្រកួត១ខែ រូបគេបាននិយាយថា គេបានចាប់ផ្តើមបរិភោគស៊ុតផ្នែកស ៧០គ្រាប់ ជារៀងរាល់ថ្ងៃ។ ការលះបង់ និងតស៊ូប្រឹងប្រែងនេះបានធ្វើឲ្យគេក្លាយជាម្ចាស់ជើងឯកនៃពានរង្វាន់ប្រភេទទំហំ ១៦៨ សង់ទីម៉ែត្រ។

និស្សិត Zhang Nu មុន និងក្រោយពេលហាត់កាយសម្ព័ន្ធ

បន្ទាប់ពីរឿងរ៉ាវរបស់ Zhang  ត្រូវបានផ្សព្វផ្សាយពាសពេញបណ្តាញសង្គមរួចមក អ្នកលេងបណ្តាញសង្គមជាច្រើន បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់គេ តែស្របពេលជាមួយគ្នានោះដែរ ពួកគេបានចាប់ផ្តើមមានការព្រួយបារម្ភទាក់ទងនឹងរបបអាហាររបស់ Zhang។ ទោះជាយ៉ាងណា Zhang បានបកស្រាយវិញថា អ្នកជំនាញផ្នែកកាយសម្ព័ន្ធក៏បានអះអាងដែរអំពីការបរិភោគស៊ុតសច្រើនបែបនេះ គឺមិនអាចបង្កឲ្យមានបញ្ហាអ្វីធំដុំនោះទេ។

និស្សិត Zhang Nu ពេលប្រឡូកក្នុងវិស័យកីឡាកាយសម្ព័ន្ធ

ពិតណាស់ សុទ្ធសតែម្យ៉ាងមិនអាចជួយឲ្យ Zhang ឈ្នះការប្រកួតបានទេ ពោលគឺគេបានហ្វឹកហាត់ដើម្បីត្រៀមខ្លួនក្លាយជាកីឡាករកាយសម្ព័ន្ធនេះតាំងពី២ឆ្នាំមុនមកម្ល៉េះ។

ទោះជាយ៉ាងណា អ្នកលេងបណ្តាញសង្គមមួយចំនួនមិនបានព្រួយបារម្ភអំពីរូបរាងរបស់ Zhang ទេ ប៉ុន្តែពួកគេបែរជាគិតគូរអំពីភាពខ្ជះខ្ជាយរបស់ Zhang ទៅវិញ។ អ្នកលេងបណ្តាញសង្គម Weibo ម្នាក់បានចោទជាសំនួរថា៖

«អ្នកបរិភោគស៊ុតស ៧០គ្រាប់ ក្នុងមួយថ្ងៃ ហើយស៊ុតក្រហមដែលនៅសល់នោះ អ្នកយកទៅណា?»

សូមទស្សនាវីដេអូ និងរូបភាពបន្ថែមទៀតនៅខាងក្រោម៖ 

និស្សិត Zhang Nu ក្នុងកម្មវិធីប្រកួត
និស្សិត Zhang Nu ក្នុងកម្មវិធីប្រកួត
និស្សិត Zhang Nu ក្នុងកម្មវិធីប្រកួត
និស្សិត Zhang Nu ក្នុងកម្មវិធីប្រកួត
និស្សិត Zhang Nu ក្នុងកម្មវិធីប្រកួត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]