អង់គ្លេស៖ គ្រូបង្វឹករបស់ក្រុម Manchester City លោក Pep Guardiola ត្រូវបានសហព័ន្ធ UEFA សម្រេចពិន័យមិនឲ្យឈរនៅជិតទីលានរហូតដល់ទៅបីប្រកួត។

អតីតគ្រូបង្វឹករបស់ក្រុម Barcelona រូបនេះបានឈ្លោះជាមួយអាជ្ញាកណ្តាលយ៉ាងតឹងសរសៃកកាលពីយប់ម្សិលមិញ ធ្វើឲ្យលោក Mateu Lahoz ដែលជាអាជ្ញាកណ្តាលក្នុងការប្រកួត បណ្តេញគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះចេញពីតារាងភ្លាមៗ។

គ្រូបង្វឹកវ័យ៤៧ឆ្នាំរូបនេះមានការខឹងសម្បារជាខ្លាំងក្រោយពីអាជ្ញាកណ្តាលបានចាត់ទុកគ្រាប់បាល់របស់កីឡាករ Leroy Sane ជាបាល់ Offside ក្នុងការប្រកួតកាលពីយប់ម្សិលមិញ។

បើតាមប្រភពមួយចំនួនបានឲ្យដឹងថា លោក Pep Guardiola បានស្រែកដាក់លោក Lahoz ដែលជាអាជ្ញាកណ្តាលក្នុងការប្រកូត រួមផ្សំជាមួយពាក្យប្រមាថមើលងាយផងដែរ។

ប៉ុន្តែអតីតគ្រូបង្វឹករបស់ក្រុម Bayern Munich រូបនេះបានបដិសេធនូវព័ត៌មាននេះ ដោយនិយាយនៅក្នុងបទសម្ភាសមួយថា លោកមិនដែលមាក់ងាយនរណាឡើយ ប៉ុន្តែលោកគ្រាន់តែចង់ឲ្យលោកអាជ្ញាកណ្តាលពិចារណាការសម្រេចចិត្តម្តងទៀត។

ទោះបីជាយ៉ាងណា លោក Pep Guardiola អាចនឹងប្រឈមមុខជាមួយការពិន័យជាទឹកប្រាក់រហូតដល់រាប់ម៉ឺនដុល្លារថែមទៀត បើUEFA រកឃើញថាគ្រូបង្វឹករូបនេះពិតជាមានកំហុសមែននោះ៕ 

សកម្មភាពក្នុងការប្រកួតកាលពីម្សិលមិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]