ភ្នំពេញៈ បុរសម្នាក់បានរងបួសធ្ងន់ បន្ទាប់ពីត្រូវប្អូនថ្លៃ កាប់និងកាំបិតរយះផ្ពាល់ និងក ដោយសារតែមាន ទំនាស់ជាមួយប្រពន្ធ នៅម៉ោង៨និង ៣៥នាទីយប់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១២ ស្ថិតនៅភូមិត្នោតជ្រុំ ក្រុម៤ ផ្លូវលេខ៣៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ សាក្សីបានឲ្យដឹងថា លោក យ៉ា ដា អាយុ៣០ ជាកម្មករសំណង់ ត្រូវបានប្អូនថ្លៃ គឿន ដារ៉ា អាយុ២០ឆ្នាំ កាប់៣ កាំបិតបុ័ងតោ នៅក្នុងផ្ទះ ដោយខឹងឈ្លោះ ប្រកែកជាមួយបងស្រី ហើយថែមទាំងបូកផ្សំ និងគំនុំ ជាមួយគ្នាពីមុនផង ។ ម្តាយលោក គឿន ដារ៉ា បានឲ្យដឹងថា អ្នកទាំងពីរនេះធ្លាប់ដេញកាប់គ្នាពីមុនម្តងរួចមកហើយ ដោយគ្រានោះ យ៉ា ដា ជាអ្នកកាប់ គឿន ដារ៉ា រយះក្បាល ។ គាត់បានបន្តទៀតថា នៅថ្ងៃនេះ(ម៉ោង៨និង៣៥នាទីយប់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១២) យ៉ាដា ស្រវឹងស្រាហើយបាននិយាយទូរស័ព្ទ ពេលប្រពន្ធទៅប្រាប់កុំឲ្យនិយាយយូរពេក ប៉ុន្តែមិន ស្តាប់នៅតែនិយាយ ក៏ឈានដល់ការឈ្លោះប្រកែកគ្នា ស្របពេលដែលគឿន ដារ៉ា នៅទីនោះដែរ ក៏កើតក្តីខឹងសម្បារ បូកផ្សំនិងគំនុំពីមុន ក៏ទាញយកកាំបិតបុ័ងតោ កាប់ទៅលើគឿន ដារ៉ា ដាច់រយះផ្ពាល់ឆ្វេងមួយកន្លែង និងត្រូវចំក ពីរកន្លែង ៕

ដោយ៖ ប៉ិច នរៈ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]