ចិន៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនសំណង់ដ៏ល្បីធំៗចំនួន ៣ បានរួមសហការគ្នា មានដូចជា Skidmore,  Owings និង Merrill  ចេញជាឈ្មោះកាត់ថា (SOM)  បានបង្ហាញគម្រោងសាងសង់អគារកប់ពពក ដែលមានរាងចម្លែកដូចសត្វពស់អីចឹង។

អគារនេះត្រូវគេឱ្យឈ្មោះថា “មជ្ឈមណ្ឌល Hangzhou Wangchao” ដែលវាមានកម្ពស់  ២៨៨ ម៉ែត្រ  ហើយត្រូវបានគេរំពឹងទុកថា អគារនេះនឹងត្រូវបានសាងសង់ចប់ជាស្ថាពរនៅឆ្នាំ ២០២១។

រូបតំណាងខាងក្រៅអគារ

មជ្ឈមណ្ឌល Hangzhou Wangchao មានផ្ទៃក្រឡាសរុបចំនួន ១២៥ ០០០ ម៉ែត្រការ៉េ ដែលចែកជា ៥៤ជាន់រួមមានការិយាល័យសម្រាប់ធ្វើការ  សណ្ឋាគារ និងកន្លែងផ្សេងៗទៀត។  សម្រាប់សណ្ឋារគារវិញគឺស្ថិតនៅកម្ពស់  ២០៦ម៉ែត្រ កៀកទៅនឹងកំពូលអគារដែលអាចឱ្យយើងទស្សនាបានទេសភាពជុំវិញទីក្រុងបានយ៉ាងស្រស់ស្អាតផងដែរ។

រូបតំណាងខាងក្រៅអគារ

រូបរាងមិនធម្មតារបស់អគារនេះ ត្រូវបានធ្វើឡើងដោយកញ្ចក់យ៉ាងរឹងមាំ មានរាងដូចជាសត្វពស់ ដែលអាចឆ្លុះទៅនឹងទេសភាពហើយមើលទៅពិតជាស្រស់ស្អាត។ ម៉្យាងទៀត វាក៏កាត់បន្ថយផលប៉ះពាល់ពីខ្យល់បក់យ៉ាងខ្លាំងដែលជាអ្វីដែលយើងគិតទុកជាយូរមកហើយ ។

រូបតំណាងខាងក្រៅអគារ

លោក Gary Haney ដែលជាដៃគូរចនារបស់ SOM បាននិយាយថា "រូបភាពប្លែកៗរបស់មជ្ឈមណ្ឌល Hangzhou Wangchao មានរូបរាង និងការរចនារបស់វា គឺត្រូវបានធ្វើឡើងបញ្ចូលគ្នាដោយការគិតគូរយ៉ាងល្អិតល្អន់ពីររបៀបសាងសង់  ហេដ្ឋារចនាសម្ព័ន្ធ  ឱ្យមានភាពត្រឹមត្រូវតាមស្តង់ដារ ហើយមានទីតាំងស្ថិតនៅចំណុចប្រសព្វនៃបណ្តាញដឹកជញ្ជូនដ៏សំខាន់ជាច្រើន ហើយវាក៏ជានិមិត្តរូបនៃអនាគតរបស់ទីក្រុងហាំងចូវផងដែរសម្រាប់ឆ្ពោះទៅកាន់សកលលោកថ្មីមួយ" ៕

រូបតំណាងគម្រោងនៃការសាងសង់
រូបតំណាងខាងក្រៅអគារ
រូបតំណាងខាងក្រៅអគារ
រូបតំណាងខាងក្នុងអគារ
រូបតំណាងខាងក្នុងអគារ
រូបតំណាងខាងក្នុងអគារ
រូបតំណាងខាងក្នុងអគារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]