អ្នកត្រូវដឹងថាផលិតផលមួយចំនួន ដែលអ្នកកំពុងប្រើប្រាស់ ឬមិនទាន់ប្រើប្រាស់ក៏ដោយគឺពុំអាចជួយព្យាបាលស្បែកមុខរបស់អ្នកបានគ្រប់បញ្ហាស្បែកនោះទេ។ ផលិតផលខ្លះអាចធ្វើឲ្យស្បែកមុខរបស់អ្នកស្អាតតាមបំណង ប៉ុន្តែជួនកាលវាអាចផ្តល់ផលអវិជ្ជមានមកវិញនៅពេលអ្នកឈប់ប្រើ ឬនៅក្នុងអំឡុងពេលអ្នកកំពុងប្រើ។
ពេលនេះបញ្ហាស្បែកមុខស្ងួតជាបញ្ហាដ៏ធំមួយ ដែលធ្វើឲ្យស្បែកមុខគ្រើម ប្រះ ឆាប់ជ្រួញ និង មានភាពពិបាកនៅក្នុងការតុបតែង(Make up) ហើយថែមទាំងធ្វើឲ្យផ្ទៃមុខរបស់អ្នកមើលទៅអាក្រក់មើលទៀតផង។
ហេតុនេះ ដើម្បីដោះស្រាយបញ្ហាមួយនេះ អ្នកអាចសាកល្បវិធីធម្មជាតិងាយៗ ដែលអ្នកអាចធ្វើបានដូចខាងក្រោម៖
១/ អាល់ម៉ុនស្រ្កាប់ (Almond)
ចំពោះស្រ្កាប់មុខមួយនេះវាមានផ្ទុកទៅដោយវីតាមីន C និង វីតាមីន E ដែលអាចជួយព្យាបាលបញ្ហាស្បែកស្ងួត ធ្វើឲ្យស្បែកមុខមានសុខភាពល្អ និង ផ្តល់សំណើមដល់ស្បែក។
គ្រឿងផ្សំរួមមាន៖
• ទឹកដោះគោអាល់ម៉ុន ១ពែង
• ប្រេងធម្មជាតិអាល់ម៉ុន កន្លះពែង
• ប្រេងឡាវែនឌ័រ ២ ទៅ ៣ដំណក់
(គ្រឿងផ្សំទាំង៣នេះមានលក់នៅតាមផ្សារទំនើប)
វិធីអនុវត្តន៍៖
• ជំហានដំបូងអ្នកត្រូវលាយទឹកដោះគោអាល់ម៉ុន ជាមួយនឹងប្រេងធម្មជាតិអាល់ម៉ុនជាមុនសិន បន្ទាប់មកទើបបន្ថែមប្រេងឡាវែនឌ័រចូល
• ក្រោយពីលាយចូលគ្នាសព្វល្អហើយ អ្នកត្រូវយកល្បាយលាបនៅលើមុខរយៈពេល ៤ ឬ ៥នាទី មុនពេលលាងសម្អាតចេញជាមួយនឹងទឹកត្រជាក់ ហើយជូតឲ្យស្ងួតល្អ។

២/ ប្រេងដូង និង ក្រូចឆ្មារសម្បកលឿង
បើនិយាយពីគ្រឿងផ្សំទាំងនេះវិញគឺវាសុទ្ធតែផ្តល់អត្ថប្រយោជន៍ដល់ស្បែក ជាពិសេសនោះគឺសម្រាប់អ្នកដែលមានស្បែកមុខស្ងួតតែម្តង។
គ្រឿងផ្សំរួមមាន៖
• ប្រេងដូចធម្មជាតិ កន្លះពែង
• ស្ករត្នោត ១ស្លាបព្រាបាយ
• ទឹកក្រូចឆ្មារសម្បកលឿង ១ស្លាបព្រាបាយ (Lemon រកទិញបាននៅផ្សារទំនើប)
វិធីអនុវត្តន៍៖
• វិធីនេះមានភាពងាយស្រួលនោះទេ ដោយអ្នកគ្រាន់តែលាយគ្រឿងផ្សំទាំងបីនេះបញ្ចូលគ្នាឲ្យសព្វល្អ រួចយកវាទៅលាបនៅលើមុខ និងទុករយៈពេលប្រហែល ៥នាទី ទើបលាងសម្អាតជាមួយនឹងទឹកត្រជាក់ចេញ ដោយជូតឲ្យស្ងួតជាការស្រេច។

៣/ ល្ហុង រមៀត និង ប្រទាលកន្ទុយក្រពើ
ស្រ្កាប់ដែលផ្សំឡើងដោយគ្រឿងផ្សំទាំងនេះមិនត្រឹមតែធ្វើឲ្យស្បែកមុខស្ងួតប្រែជាមានសំណើមនោះទេ ប៉ុន្តែវាថែមទាំងជួយកម្ចាត់រន្ធញើសធំ បំបាត់ស្នាមជាំ និង ធ្វើឲ្យស្បែកមានសុខភាពល្អ។
គ្រឿងផ្សំរួមមាន៖
• ល្ហុងទុំ ៣ដុំសមល្មម
• ប្រទាលកន្ទុយក្រពើ សមល្មម(យកសាច់របស់វា)
• ម្សៅរមៀត ១ស្លាបព្រាបាយ
វិធីអនុវត្តន៍៖
• ជាដំបូង អ្នកត្រូវយកល្ហុង និង សាច់ប្រទាលកន្ទុយក្រពើលាយចូលគ្នាឲ្យសព្វល្អ រួចទើបចាក់ម្សៅរមៀតចូល ហើយធ្វើការកូរច្របល់ម្តងទៀត ដើម្បីឲ្យវាសព្វល្អ។
• ក្រោយពីលាយរួច យកល្បាយនេះលាបនៅលើមុខដោយប្រុងប្រយ័ត្ន និង ទុកប្រហែល ៥នាទី ទើបលាងសម្អាតជាមួយនឹងទឹកត្រជាក់។ អ្នកអាចអនុវត្តន៍វិធីនេះ ២ដងក្នុងមួយសប្តាហ៍៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 085836679 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]