ភំ្នពេញ ៖ ដូចជាប្រិយមិត្តបានជ្រាបកន្លងមកហើយថា នាយ ចឺម និង នាយក្ដី បានស្បថ រាប់អានគ្នាដូចជាបងប្អូនបង្កើត ហើយឪពុកម្ដាយរបស់នាយក្ដី ក៏បានចាត់ទុកនាយ ចឺម ជាកូនប្រុសម្នាក់ទៀតរបស់ពួកគាត់ដែរ។

យ៉ាងណាមិញ ឪពុកម្ដាយនាយក្ដី មានការពេញចិត្តជាខ្លាំង ដែលបានទទួលនាយ ចឺម មកធ្វើជាកូនម្នាក់ទៀត ព្រោះថានាយ ចឺម ជាកូនមួយរូបដែលកតញ្ញូជាមួយឪពុកម្ដាយ។ 

នារដូវបុណ្យចូលឆ្នាំដែលកាន់តែជិតមកដល់នេះ នាយ ចឺម និង នាយ ក្ដី ក៏បានជូនប្រាក់ និងកាដូដល់អ្នកមានគុណរបស់ពួកគេ ក្នុងការតបស្នងសងគុណក្ដីមេត្តាសម្រាប់រូបលោកកន្លងមកផងដែរ។ ប៉ុន្តែអ្វីដែលចាប់អារម្មណ៍ ឪពុកម្តាយរបស់នាយ ក្តី ក៏បានឲ្យ កាដូមួយវិញ ដោយជាកាបូបមនុស្សប្រុស តែថែមទាំងមានលុយពេញៗ នៅក្នុងហ្នឹងទៀត ដែលធ្វើឲ្យ នាយ ចឺម រំភើបចិត្តយ៉ាងខ្លាំង៕

តោះទស្សនាវីដេអូខាងក្រោម៖

នាយ ចឺម និង នាយ ក្ដី
នាយ ចឺម និង នាយ ក្ដី
នាយ ចឺម និង នាយ ក្ដី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយចឺម