អេស្ប៉ាញ៖ ប្រធានក្រុម Sergio Ramos អាចនឹងខកខានជួយក្រុមអធិរាជស Real Madrid នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Champions League ក្រោយពីរូបគេចូលទស្សនាក្រុមរបស់ខ្លួនផ្ទាល់ក្នុងតំបន់ហាមឃាត់។ 

Ramos

Ramos បានខកខានមិនអាចជួយក្រុមរបស់លោក Zidane ក្នុងការប្រកួតដែល Real បំបាក់ Juventus ឡើងទៅកាន់វគ្គ ១/២ ផ្ដាច់ព្រ័ត្រយ៉ាងលំបាកកាលពីយប់មិញ ដោយសារតែរូបគេត្រូវបានអាជ្ញាកណ្ដាលពិន័យកាតលឿងកាលពីជើងទី១ ដែលធើ្វឲ្យរូបគេជាប់ពិន័យនៅជើងទី២ នេះ។

យ៉ាងណាក្ដី ដោយទ្រាំពុំបានចង់លើកទឹកចិត្ដមិត្ដរួមក្រុម Ramos បានដើរចូលក្នុងកន្លែងកីឡាករចេញចូលទីលាន ក្នុងគោលបំណងគាំទ្រមិត្ដរួមក្រុមរបស់ខ្លួន និងបានមើលកាន់តែច្បាស់នៃការប្រកួតមួយនោះ។

ដោយសារតែសកម្មភាពមួយនេះ ធើ្វឲ្យ UEFA អាចនឹងសម្រេចពិន័យប្រធានក្រុមជម្រើសជាតិអេស្ប៉ាញ មិនឲ្យជួយក្រុមក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ខាងលើ។ យ៉ាងណាក្ដី មិនទាន់មានសេចក្ដីសម្រេចច្បាស់ការណាមួយឡើយ ជុំវិញករណីមួយនេះ៕  

Ramos
Ramos
Ramos

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]