ភ្នំពេញ៖ បន្ទាប់ពីបាត់បង់កូនស្រីជាទីស្រលាញ់ ដែលទើបមានវ័យ១៧ឆ្នាំ តារាកំប្លែងជើងចាស់អ្នកនាង ស៊ុន ណារី ម៉ូនីកា ពិតជាមានក្ដីឈឺចាប់ និងសោកស្ដាយជាខ្លាំង ព្រោះតែមិននឹកស្មានថា ភ្លាមៗ ខ្លួនត្រូវឃ្លាតឆ្លាយពីកូនស្រី យ៉ាងឆាប់រហ័ស បែបនេះសោះ។

យ៉ាងណាមិញ ដើម្បីបញ្ជាក់ពីទំហំចិត្តនៃការស្រលាញ់ អ្នកម្ដាយរូបនេះ សុខចិត្តរៀបចំមឈូសដោយផ្ទាល់ដៃ សម្រាប់ទុកបូជាសពកូនស្រី  ដោយក្នុងនោះអ្នកនាង បានសរសេរសាររៀបរាប់ទាំងទឹកភ្នែកថា៖ «ម៉ោង ៤ជាងហើយ មិនទាន់បានគេងទេ នាំបងប្អូនប្រញាប់ធ្វើផ្ទ្ះថ្មីសម្រាប់កូន ព្រោះអីស្អែកនេះបូជាម៉ោង ១ថ្ងៃត្រង់ហើយ  ហុឺម........ មានតែបងប្អូន ប៉ុន្មាននាក់នេះទេ កម្សត់ណាស់ គ្មាននាក់ណាគេមកទេព្រោះថា ចំពេលគេចូលឆ្នាំគ្មាននាក់ទំនេរទេ»

គួររម្លឹកដែលថា កូនស្រីរបស់ អ្នកនាង ស៊ុន ណារី ម៉ូនីកា បានទទួលមរណភាព នៅថ្ងៃល្ងាចកាលពីម្សិលមិញនេះ ដោយសារ ស្ថានភាពជំងឺធ្ងន់ធ្ងរខ្លាំងពេក មិនអាចសង្គ្រោះបាន ។

បច្ចុប្បន្ន សពកំពុងត្រូវបានក្រុមគ្រួសារតម្កល់នៅវត្ត ញាណរង្សី ហើយនឹងរៀបចំបូជា  នៅវេលាម៉ោង១ រសៀលនេះហើយ៕

ខាងក្រោមជាវីដេអូ ដែល ស៊ុន ណារី ម៉ូនីកា រៀបចំផ្ទះថ្មីឲ្យកូនស្រី ៖

ពេលរៀបចំផ្ទះថ្មី ឲ្យកូនស្រី ស៊ុន ណារី ម៉ូនីកា
សពកូនស្រី ស៊ុន ណារី ម៉ូនីកា
កូនស្រី ស៊ុន ណារី ម៉ូនីកា
ស៊ុន ណារី ម៉ូនីកា
កូនស្រី ស៊ុន ណារី ម៉ូនីកា កាលនៅរស់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]