អេស្ប៉ាញ៖ អ្នកគ្រប់គ្រងក្លិប Juventus មានការខឹងសម្បារជាខ្លាំងក្រោយក្រុមរបស់លោកបានធ្លាក់ពី Champions League កាលពីយប់មិញ។

លោក Andrea Agnelli បាននិយាយប្រាប់អ្នកសារព័ត៌មានក្រោយចប់ការប្រកួតថា លោកមានការអាក់អន់ចិត្តជាខ្លាំងដែលលោកអាជ្ញាកណ្តាលផ្តល់បាល់១១ម៉ែត្រទៅកាន់ក្រុម Real Madrid ខណៈដែលការប្រកួតបានជិតបញ្ចប់ទៅហើយ។

អ្នកគ្រប់គ្រងក្លិបសញ្ជាតិអ៊ីតាលីរូបនេះបានបន្តថា ក្រុម Juventus បានខិតខំហ្វឹកហាត់ រៀបចំកីឡាករតាំងពីដើមរដូវកាល ដើម្បីក្របខ័ណ្ឌ Champions League មួយនេះ ប៉ុន្តែចុងក្រោយសុបិននេះត្រូវរលាយខ្ចាត់ខ្ចាយដោយសារតែការសម្រេចចិត្តរបស់លោកអាជ្ញាកណ្តាលមួយរូបនោះទៅវិញ។

លោក Andrea Agnelli

អ្នកគ្រប់គ្រងក្លិបវ័យ៤២ឆ្នាំរូបនេះបានបន្តទៀតថា នេះមិនមែនជាលើកទីមួយទេដែលក្រុមអាជ្ញាកណ្តាលបានលំអៀងទៅកាន់ Real Madrid។

កាលពីជើងទីមួយ កីឡាករ Paulo Dybala ត្រូវបានលោកអាជ្ញាកណ្តាលផ្តល់កាតក្រហមបណ្តេញចេញពីប្រកួតសម្រាប់កំហុសតូចតាចមួយសោះ ហើយក្នុងការប្រកួតកាលពីយប់មិញវិញ អាជ្ញាកណ្តាលផ្តល់កាតក្រហមដល់អ្នកចាំទីឆ្នើម Gianluigi Buffon ដោយគ្រាន់តែការតវ៉ាបន្តិចបន្តួចប៉ុណ្ណោះ។

លោក Agnelli បានហៅការសម្រេចចិត្តរបស់អាជ្ញាកណ្តាលកាលពីយប់មិញថា មិនសមហេតុផលទាល់តែសោះ ហើយលោកបានជម្រុញឲ្យសហព័ន្ធ UEFA មានការទទួលខុសត្រូវលើការហ្វឹកហាត់អាជ្ញាកណ្តាលឲ្យមានការកាត់សេចក្ដីល្អជាងមុន៕

កីឡាករ Buffon ទទួលបានកាតក្រហមកាលពីយប់មិញ
កីឡាករ Dybala ទទួលបានកាតក្រហមកាលពីជើងទីមួ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]