ភ្នំពេញ៖ ក្រុមជើងឯកលីកកំពូលកម្ពុជា បឹងកេត បានបន្ដភាពបរាជ័យរបស់ខ្លួនក្នុងពានរង្វាន់ AFC Cup ដោយចាញ់ក្រុម Ceres Negros រហូតដល់ទៅ ៤-០ ក្នុងពហុកីឡដ្ឋានជាតិកាលពីម្សិលមិញនេះ។

កាលប្រកួតជើងទី១ ក្រុមបឹងកេត បានបរាជ័យទៅលើក្រុមមួយនេះរហូតដល់ទៅ ៩-០ ខណៈដែលក្នុងជើងទី២ ក្រុមតំណាងកម្ពុជា នៅតែមិនអាចសងសឹកក្រុមមកពីហ្វីលីពីន ដដែល។

គិតទាំងបរាជ័យមួយនេះទៀត គឺបានធើ្វឲ្យក្រុមជើងឯកលីកកំពូលកម្ពុជា ២រដូវកាលជាប់គ្នានេះ ស្ថិតនៅបាតតារាងពូល F ដោយឆ្លងកាត់ការប្រកួតចំនួន ៥ប្រកួត ចាញ់៤ និងឈ្នះបានត្រឹម ១ប៉ុណ្ណោះ មាន៣ពិន្ទុ ខណៈក្រុម Ceres Negros ស្ថិតនៅកំពូលតារាង មានដល់ទៅ ១៣ពិន្ទុ៕  

សកម្មភាពការប្រកួត
សកម្មភាពការប្រកួត
ស្ថិតិការប្រកួត
តារាងពូល F

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]