ភ្នំពេញ៖ បុណ្យចូលឆ្នាំខ្មែរប្រពៃណី ឆ្នាំ២០១៨ បានរំកិលចូលបន្តិចម្តងៗហើយ ដែលនៅសល់តែ រយៈពេល២ថ្ងៃទៀតតែប៉ុណ្ណោះ  គឺឆ្នាំចាស់ ឆ្នាំរកា នឹងត្រូវផ្លាស់ចូលឆ្នាំថ្មី។

ក្នុងនោះដែរ ប៉ុស្តិ៍ទូរទស្សន៍នីមួយៗ ក៏បានរៀបចំសព្វគ្រប់បែបយ៉ាង មិនថា ការសម្តែងសិល្បៈបុរាណ និង ការដាក់បង្ហាញនូវរូបថតមួយចំនួន ពាក់ព័ន្ធក្នុងឆ្នាំថ្មី។ ជាក់ស្តែង រឿងមួយដែលគេមិនដែលភ្លេច គឺការថតវីដេអូ ទុកចាក់ផ្សាយ នៅក្នុងឆ្នាំថ្មី ដែលទេវតាចាស់ នឹងត្រូវផ្ទេរតំណែង ឲ្យទេវតាឆ្នាំថ្មី ជាអ្នកថែរក្សា គ្រប់គ្រង។

អ្វីដែលសំខាន់ ក៏មានរូបថត២សន្លឹក ត្រូវបានបែកធ្លាយ មុននឹងការចាក់ផ្សាយ ដោយគេឃើញ កញ្ញា ញឹម ច័ន្ទថន បានក្លាយជា ទេវតាសង្រ្កាន្តឆ្នាំថ្មី ជាមួយនឹងការតែងខ្លួន យ៉ាងស្រស់ស្អាត សាកសមជាមួយនឹង ទឹកមុខបែបសុភាពរបស់នាង។

នេះជាលើកទីមួយហើយ ដែលប៉ុស្តិ៍ទូរទស្សន៍ បានជ្រើសរើសយក តារាស្រី ដែលជា ញឹម ច័ន្ទថន ធ្វើជាទេវតា ព្រោះជារឿយៗ គេតែងតែយក នារីវ័យក្មេង នៅក្នុងសាលាភូមិន្ទវិចិត្រសិល្បៈ​​​​​​​​​​​ មកធ្វើជាទេវតា ឆ្នាំថ្មី និង ឆ្នាំចាស់៕

តោះទៅមើលរូបខាងក្រោមទាំងអស់គ្នា៖

ញឹម ច័ន្ទថន
ញឹម ច័ន្ទថន
ញឹម ច័ន្ទថន
ញឹម ច័ន្ទថន
ញឹម ច័ន្ទថន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ញឹម ច័ន្ទថន