អេស្ប៉ាញ៖ ក្រុមអធិរាជស Real Madrid បានបរាជ័យទៅលើក្រុម Juventus ក្នុងជើងទី២ កាលពីយប់មិញ ៣-១ ប៉ុន្ដែនៅតែបានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Champions League។

ជំនួបនៅក្នុងទឹកដី Santiago Bernabeu លេងបានត្រឹម២នាទី Mandzukic បានតែតឲ្យក្រុមភ្ញៀវនាំមុខ១គ្រាប់មុនពេលខ្សែប្រយុទ្ធក្រូអាតរូបនេះតែតថែមបាន១គ្រាប់ទៀតនៅនាទី៣៧។ ចូលវគ្គទីពីរ Keylor Navas បានចាប់បាល់របូតឲ្យ Matuidi ទាត់គ្រាប់ទី៣របស់ Juventus ធ្វើឲ្យក្រុមទាំងពីរមានលទ្ធផលស្មើគ្នា បើគិតទាំងពីរជើង។

នៅម៉ោងបន្ថែម ៩០+ អាជ្ញាកណ្ដាលបានពិន័យបាល់ប៉េណាល់ទីដោយចោទ Benatia បានធ្វើឲ្យកីឡាករ Vázquez របស់ Real ដួល ហើយអ្នកចាំទី Gianluigi Buffon ដែលស្ទុះទៅតវ៉ាក៏ត្រូវពិន័យកាតក្រហមថែមទៀត។ អ្នកដែលសម្រេចបាល់ប៉េណាល់ទីគឺធើ្វបានដោយ Cristiano Ronaldo។

សូមបញ្ជាក់ថា កាលពីជើងទីមួយក្រុមយក្សរបស់អេស្ប៉ាញបានផ្ដួល Juventus ៣ - ០ នៅទឹកដីអីុតាលី រួចមកហើយ ដូច្នេះសរុបលទ្ធផលទាំង២ ជើងក្នុងការប្រកួតនេះ Real Madrid ឈ្នះ Juventus ដោយលទ្ធផល ៤-៣៕  

Real Madrid 1-3 Juventus
Real Madrid 1-3 Juventus
Real Madrid 1-3 Juventus
Real Madrid 1-3 Juventus
Real Madrid 1-3 Juventus
Real Madrid 1-3 Juventus

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]