អាល្លឺម៉ង់៖ ក្រុម Bayern Munich បានបើកទ្វារកីឡដ្ឋាន Allianz Arena ស្វាគមន៍ក្រុមភ្ញៀវ Sevilla ក្នុងវគ្គ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ដោយការប្រកួតបានបញ្ចប់ទៅក្នុងលទ្ធផល ០-០។

កាលពីប្រកួតជើងទីមួយ ក្រុម Bayern Munich បានយកឈ្នះ Sevilla ទាំងលំបាក ដោយពេលនោះ ការប្រកួតបានបញ្ចប់ដោយលទ្ធផល ២-១។

មកដល់ជើងទីពីរ ក្រុម Sevilla បានសង្ឃឹមសងសឹកវិញ ដោយដាក់កីឡាករខ្លាំងៗ ព្រមទាំងដាក់យុទ្ធសាស្ត្រ ១-៤-២-៣ ដែលជាយុទ្ធសាស្ត្រប្រយុទ្ធផងដែរ។

ចូលការប្រកួតភ្លាម ក្រុមទាំងពីរបានសម្រុកគ្នាទៅវិញទៅមកលឿនៗ តែក្រុមទាំងពីរមិនអាចមានសំណាងរកគ្រាប់បាល់បានឡើយ ធ្វើឲ្យការប្រកួតនេះបញ្ចប់ទៅក្នុងលទ្ធផល ០ទល់០។

ក្រុម Bayern Munich នឹងចូលរួមជាក្រុម Real Madrid, AS Roma និង Liverpool ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League។

គួរឲ្យដឹងថា ក្រុម Bayern Munich បានឡើងទៅលេងនៅវគ្គពាក់កណ្តាលផ្តាច់់ព្រាត់ជាលើកទី១១ហើយក្នុងប្រវត្តិសាស្ត្រ ដោយមានតែក្រុម Real Madrid ទេដែលមានវត្តមានច្រើនជាងក្រុមយក្សអាល្លឺម៉ង់មួយនេះ(១៣ដង)៕ 

សកម្មភាពការប្រកួតកាលពីយប់មិញ
សកម្មភាពការប្រកួតកាលពីយប់មិញ
សកម្មភាពការប្រកួតកាលពីយប់មិញ
សកម្មភាពការប្រកួតកាលពីយប់មិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]