ភ្នំពេញ៖  អតីតតារាសម្តែង មាឌមាំសាច់ដុំធំៗ លោក ម៉េង ប៊ុនឡូ បានបាត់វត្តមាន ពីពិភពសិល្បៈ  អស់រយៈពេល ជាច្រើនឆ្នាំ ជាហេតុធ្វើឲ្យ ទស្សនិកជន ជាច្រើន មានការនឹករម្លឹក លោកយ៉ាងខ្លាំង។ 

ប៉ុន្តែនៅពេលថ្មីៗនេះដែរ វត្តមានតារាសម្បុលស្រអែមស្រស់ រូបនេះ ក៏បង្ហាញខ្លួនជាថ្មី តាមរយៈការថតរឿងកុនខ្មែរ បែបបុរាណ ជាមួយមិត្តសិល្បៈរួមជំនាន់ ជាច្រើនរូបទៀត។

ហើយអ្វីដែលធ្វើ ឲ្យទស្សនិកជន កាន់តែ ភ្ញាក់ផ្អើលនោះ មុននេះមានផេក ហ្វេសប៊ុកមួយបានបង្ហោះរូបលោក គ្រងឈុតបុរាណខ្មែរ ដែលបញ្ចេញរាង យ៉ាងស្រស់សង្ហា អមនឹងទឹកមុខដ៏អំណាច គួរឲ្យសរសើរតែម្ដង។

នេះជារូបភាព ដែលកម្របានឃើញ ព្រោះបើទោះជាតារាសម្ដែងរូបនេះ មានវ័យជ្រេ ហើយមែន ក៏លោកនៅតែរក្សា រូបរាងបានយ៉ាងល្អ មិនឲ្យចាញ់តារាក្មេងជំនាន់ក្រោយឡើយ៕

ម៉េង ប៊ុនឡូ គ្រងឈុតបុរាណខ្មែរ
ម៉េង ប៊ុនឡូ គ្រងឈុតបុរាណខ្មែរ
ម៉េង ប៊ុនឡូ គ្រងឈុតបុរាណខ្មែរ
ម៉េង ប៊ុនឡូ គ្រងឈុតបុរាណខ្មែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉េង ប៊ុនឡូ