កាលពីពេលថ្មីៗនេះ ក្រុមអ្នកសារព័ត៌មាន ស្ទ៉មភើ របស់ប្រទេសសឹង្ហបុរី បានបង្ហាញនូវព័ត៌មានមួយ ដែលទាក់ទងទៅនឹងតារាម៉ូដែលស្រី របស់ប្រទេសថៃ ដែលមានឈ្មោះថា ទ្រីឆាដា ភីតឆារ៉ាត់ គឺធ្លាប់ជាមនុស្សប្រុស។

យោងតាមប្រភពព័ត៌មាន ស្ទ៉មភើ បានឲ្យដឹងថា តារាម៉ូដែលថៃ ទ្រីឆាដា ភីតឆារ៉ាត់ ដែលមានអាយុ ២៦ឆ្នាំរូបនេះ គឺជាមនុស្សប្រុសដែលបានកែភេទទៅជាមនុស្សស្រី ហើយថែមទាំងមានឈ្មោះល្បីល្បាញយ៉ាងខ្លាំង នៅលើបណ្តាញអិនធើណេតក្នុងប្រទេសថៃ។ សព្វថ្ងៃនេះតារាស្រីរូបនេះ គឺជាតារាម៉ូដែល តូសម្តែង និងជាពិធីការិនីផងដែរ ដែលមានប្រិយមិត្តគាំទ្រជាង ៣៨០០០០នាក់នៅក្នុង អីនស្តារក្រាម (Instagram) និងមានប្រិយមិត្តជាង ៧០០០នាក់ នៅក្នុងវេបសាយទំនាក់ទំនងសង្គម ហ្វេសប៊ុក។

យ៉ាងណាម៉ិញតារាស្រីរូបនេះ ក៏ធ្លាប់បានគ្រងតំណែងមកុតពេជ្រ ជាមួយនឹងការប្រកួតក្នុងកម្មវិធី Miss Tiffany និង Miss International កាលពីឆ្នាំ ២០០៤ ផងដែរ។

ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]