ថៃ ៖ កាលពីប៉ុន្មានម៉ោងមុននេះ តារាសម្តែងស្រី Taew បានទទួលតំណែងជា ទេវតាក្នុង២០១៨។ ដោយក្នុងនោះ កាលពីឆ្នាំកន្លងមក នាងត្រូវបានអ្នកគាំទ្រ ក៏ដូចជាប្រជាជនថៃសរសើរគ្រប់ៗគ្នា ព្រោះនាងគ្រងឈុតទេវតាស្រី បានយ៉ាងស្រស់ស្អាត ដូច្នេះ ទើបឆ្នាំនេះ នាងបានក្លាយជា ទេពធីតាជាថ្មី។

ជាក់ស្ដែង កាលពីម្សិលមិញ Kimberley បានបង្ហាញឈុតទេពធីតា ១ឈុតរួចមកហើយ នៅក្នុងការគ្រងឈុតនោះដែល Kimberley ទទួលបានការសរសើរច្រើន ដែលខុសពីឆ្នាំមុន នាងត្រូវបានទទួលការរិះគន់យ៉ាងខ្លាំងពីប្រជាជនថៃ។ 

ប៉ុន្តែងាកមកមើល Taew វិញ កន្លងមកនាង ទទួលបានការសរសើរច្រើនពីប្រជាជនថៃ ក្នុងការស្លៀកសម្លៀកបំពាក់ទេវតានេះ ជាក់ស្ដែងក្នុងថ្ងៃនេះ អ្នកគាំទ្រក៏ដូចជាប្រជាជនថៃជាច្រើនមានការពេញចិត្តជាខ្លាំង ជាមួយឈុតទេវតា២០១៨របស់នាង ព្រោះថាមុខមាត់និងរូបរាងនាង សាកសមជាមួយឈុតនេះ ខ្លាំងណាស់៕

តោះទៅមើលទាំងអស់គ្នា៖

Taewaew
Taewaew
Taewaew
Taewaew
Taewaew
Taewaew

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]