ភ្នំពេញ៖ ប្រិយមិត្តនៅចាំបានទេ កម្មវិធីដ៏ធំមួយ កាលពី៩ឆ្នាំមុននេះ ពោលគឺកម្មវិធី វប្បធម៌ សន្តិភាព កម្ពុជា ដែលបានរៀបចំឡើងនៅឯទូរទស្សន៍ អាស៊ីអាគ្នេយ៍ (SEATV) កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០០៩កន្លងទៅ។ 

ជាការពិតណាស់ ដោយកាលនោះមានវត្តមានចូលរួមពីសំណាក់ កំពូលតារាល្បីៗប្រចាំប្រទេសកម្ពុជាជាច្រើនដួង និងជាពិសេសវត្តមានរបស់ កំពូលតារាកុង លោក Jackie Chan (ឈិន ឡុង) ក៏បានអញ្ជើញចូលរួមផងដែរ។

មិនថាយ៉ាងណា កន្លងមក៩ឆ្នាំទៅហើយ ទើបតែថ្មីៗនេះ គេចាប់អារម្មណ៍ឃើញថា តាមពិតអ្នកបកប្រែ ឲ្យលោកឈិន ឡុង កាលពីអំឡុងពេលដែល លោកមកប្រទេសកម្ពុជា គឺជាតារាចម្រៀងស្រីOriginal Song កំពុងតែល្បីឈ្មោះ កញ្ញា Addaសោះ។

បន្ថែមពីនេះ គេសង្កេតឃើញថា តារាចម្រៀងស្រី Adda ម្ចាស់បទ«មានអ្នកថែឬនៅ» រូបនេះ អាចបកប្រែភាសាអង់គ្លេស បានយ៉ាងស្ទាត់ជំនាញតែម្តង ហើយជាលើកទីមួយ ដែលនាងបានក្លាយជាអ្នកបកប្រែ ឲ្យតារាលំដាប់ហុងកុង ដូចជា លោក ឈិន ឡុង បែបនេះ៕

តារាចម្រៀងស្រី Adda
តារាចម្រៀងស្រី Adda
Adda និង ឈិន ឡុង
Adda និង ឈិន ឡុង
Adda និង ឈិន ឡុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អេដា