ភ្នំពេញ៖ ពិតជាគួរឲ្យភ្ញាក់ផ្អើលខ្លាំងមែនទែន ដោយបានឃើញតារាសម្តែងកញ្ញា សឿន ផានផាភួង ទាស់សម្តីគ្នាជាមួយនឹងនារីម្នាក់ នៅកណ្តាលផ្លូវបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកនៅម្តុំនោះ ក៏ដូចជាកម្លាំងសមត្ថកិច្ចចោមរោមមើលទាំងកណ្តាលយប់។

យោងតាមរយៈវីដេអូមួយ កំពុងតែមានការស៊ែរតៗគ្នា ដោយឃើញតារារូបនេះ បានស្រែកដៀល ជាមួយនឹងនារីម្នាក់យ៉ាងខ្លាំងៗ ដល់ថ្នាក់ដល់ម្តាយឪពុកទៀត មិនត្រឹមតែប៉ុណ្ណោះ សឹងតែមានការប្រើអំពើហឹង្សាវាយតប់គ្នា នៅកណ្តាលផ្លូវទៅហើយ ដោយសារតែជិះឡាន ប៉ះគ្នាបន្តិច មិនបានសុំទោស។

ជាមួយគ្នានេះ ក៏មានការសួរនាំជាច្រើនថាជាការសម្តែង ឫក៏យ៉ាងណា នៅក្នុងនោះគេក៏បានឆ្លើយថា គ្រាន់តែជាការសម្តែងធ្វើជាវីដេអូសាកចិត្តបណ្តាអ្នកចុះយកព័ត៌មានផ្ទាល់នៅក្នុងស្រុកប៉ុណ្ណោះ។

ក៏ប៉ុន្តែការសម្តែងមួយនេះ ពិតជាសមមែនទែន រហូតធ្វើឲ្យអ្នកគាំទ្រមួយចំនួនជឿទាំងស្រុងតែម្តង ព្រោះតែពាក្យសម្តីថាដៀលរបស់ពួកគេ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោមនេះ៖ 

សឿន ផានផាភួង
សឿន ផានផាភួង
សឿន ផានផាភួង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សឿន ផាភួង