ភ្នំពេញ៖ ដូចជាប្រិយមិត្តបានស្គាល់រួចមកហើយ ពីលោក វង្ស ថាណាន់ ជាអតីតបេក្ខភាពប្រលងចម្រៀង «Cambodian Idol» រដូវទី៣ ទោះបីជាគ្មានឱកាសបានដល់វគ្គផ្ដាច់ព្រ័ត្រ តែលោក នៅតែមានប្រជាប្រិយភាពដដែល នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។

ជាពិសេស កាលពីថ្មីៗនេះដែរ តារាប្រុសរូបនេះក៏បានបញ្ចេញចម្រៀងមួយបទ មានចំណងជើងថា «អត់សង្សារតែមានប្តី» សម្រាប់ចំណងដៃ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខនេះ ដើម្បីឲ្យមហាជន បានរាំលេងកម្សាន្ត។

ក្នុងនោះដែរ ចំណងជើងនៃបទចម្រៀងរបស់លោក ហាក់ដូចជាចម្លែកជាងគេបន្តិច តែទោះបីជាយ៉ាងណា ទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់​យុវវ័យ ក៏ព្រោះតែ ជាបទញាក់កន្រ្តាក់អារម្មណ៍។ មិនតែប៉ុណ្ណោះ សន្ទុះនៃអ្នកចុចចូលស្តាប់ ក៏កើនឡើងសន្ធឹកសន្ធាប់ផងដែរ ពីមួយថ្ងៃទៅមួយថ្ងៃ៕

កុំឲ្យខាតពេលយូរ តោះស្តាប់ទាំងអស់គ្នា៖

វង្ស ថាណាន់
វង្ស ថាណាន់
វង្ស ថាណាន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វង្ស ថាណាន់