ឆ្នាំនេះលោកនីកូ បានចេញបទចំរៀងថ្មី គឺបទចូកមួយ សំរាប់រាំលេងក្នុងឱកាស បុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ។

បទចំរៀងដ៏ពេញនិយមនេះ បានទាក់ទាញការគាំទ្រយ៉ាងខ្លាំងពីយុវវ័យ ជាពិសេស មានអ្នកគាំទ្រ តារាសំដែងនិង សិល្បៈករ ល្បីៗ និងបងប្អូនខ្មែរនៅប្រទេសជាច្រើន បានរាំCover បទនេះយ៉ាងច្រើនថែមទៀតផង ។

ចូកមួយគឺច្នៃចេញពី ចង្វាក់ចូកកំពឹស ដោយបានកែច្នៃភ្លេងថ្មី និងក្បាច់រាំអោយកាន់តែមាន ភាពទាក់ទាញ។ មិនគ្រាន់តែជាក្បាច់រាំ និងបទចំរៀងប៉ុណ្ណោះទេ ចូកមួយ គឺម៉ូដសក់ថ្មី ដែលហ្គេតប៊ីបានណែនាំសំរាប់ឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ គឺម៉ូដសក់ចូក ទៅក្រោយ។ ដើម្បីទទួលបានម៉ូដសក់ចូកទៅក្រោយនេះ យុវវ័យទាំងអស់គ្នាអាចប្រើប្រាស់ ផលិតផលច្នៃម៉ូដសក់ថ្មីរបស់ហ្គេតប៊ី ដែលបានចាប់ផ្តើមលក់លើទីផ្សារកម្ពុជាហើយ នោះគឺ GATSBY Styling Pomade។ ហ្គេតប៊ី បាននាំលោកនីកូ ទៅពញ្ញាក់អាម្មណ៍អ្នកគាំទ្រ នៅតាមទីប្រជុំជន រោងភាពយន្តនិង ផ្សារទំនើបនានា ដោយបានធ្វើអោយអ្នកគាំទ្រមាន ការភ្ញាក់ផ្អើលនិង បង្កបរិយាកាសសប្បាយរីករាយយ៉ាងខ្លាំង។

គួរបញ្ជាក់ថា នៅមុនចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ហ្គេតប៊ីបានណែនាំនូវម៉ូដសក់ថ្មី រួមជាមួយនឹងផលិតផលថ្មីសំរាប់ច្នៃម៉ូដសក់ចូកទៅក្រោយគឺ Styling Pomade supreme grease និង Styling Pomade supreme Hold សំរាប់ម៉ូដសក់ Pompadour។

សូមសាកល្បងធ្វើម៉ូដសក់ចូកទៅក្រោយ ក្នុងឱកាសចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ជាមួយផលិតផលច្នៃម៉ូដសក់ថ្មី ទាំង២ប្រភេទរបស់ហ្គេតប៊ី!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]