ភ្នំពេញ៖ ចាប់ពីថ្ងៃទី១៧ ខែមេសានេះ ភីអិនអិននឹងចាក់ផ្សាយខ្សែភាពយន្តភាគខ្មែរមួយរឿងទៀតហើយគឺរឿង «ប្រពន្ធអ្នកឆ្លាត» នៅចន្លោះម៉ោង ៧:៥០នាទី ដល់ម៉ោង ៩យប់រៀងរាល់ថ្ងៃចន្ទ-ពុធ។

រឿងភាគខ្មែរ«ប្រពន្ធអ្នកឆ្លាត» ច្របាច់បញ្ចូលគ្នាទាំងរឿងនិទាន និងអក្សរសិល្ប៍ខ្មែរ

ខ្សែភាពយន្តមួយរឿងនេះ ត្រូវបានដកស្រង់ចេញនូវខ្លឹមសារសំខាន់ៗពីរឿងនិទានខ្មែរ និងអក្សរសិល្ប៍ខ្មែរដល់ទៅ៨រឿង ច្របាច់បញ្ចូលគ្នា ដែលគ្រប់ឈុតគ្រប់ឆាកសុទ្ធសឹងតែបង្ហាញពីការតស៊ូ និងការអប់រំ ជាពិសេសក៏បានជួយលើកស្ទូយ និងអភិរក្សនូវរឿងនិទានខ្មែរទៀតផង។

បុរសសង្ហា លឹម ជាឡាយ និងអ្នកនាង សារាយ សក្ខណា ទទួលបានដំណែងជាតួអង្គឯកនៅក្នុងខ្សែភាពយន្តមួយនេះ ហើយក៏នៅមានវត្តមានតារាប្រុសស្រីល្បីៗជាច្រើនទៀត ដែលពួកគាត់បានចាប់ដៃគ្នាបង្កើតបានឈុតឆាកល្អៗ និងប្លែកភ្នែកជាច្រើន។

រឿងភាគខ្មែរ«ប្រពន្ធអ្នកឆ្លាត» ច្របាច់បញ្ចូលគ្នាទាំងរឿងនិទាន និងអក្សរសិល្ប៍ខ្មែរ

«ប្រពន្ធអ្នកឆ្លាត» បានឆ្លុះបញ្ចាំងឲ្យឃើញពីការតស៊ូ កុំឲ្យមើលងាយអ្នកក្រ និងមិនត្រូវវាយតម្លៃមនុស្សតែសំបកក្រៅ។ ជាពិសេសគឺបង្ហាញឲ្យឃើញពីភាពរឹងមាំរបស់ស្ត្រីដែលជាភរិយា ដែលតែងតែព្យាយាមរក្សានូវចំណងគ្រួសារ ដោយមិនទោរទន់ ឬឆេវឆាវខណៈដែលមានស្រីជាច្រើនតាមចោមរោម និងព្យាយាមដណ្តើមស្វាមីពីខ្លួន។ ផ្ទុយទៅវិញ នាងកាន់តែខិតខំធ្វើគ្រប់យ៉ាងដើម្បីថែររក្សារគ្រួសារមួយនេះឲ្យស្ថិតស្ថេរ និងជួយស្វាមីក្នុងកិច្ចការសង្គមរហូតទទួលបានជោគជ័យទាំងគ្រួសារ និងការងារ ដូចពាក្យចាស់បានពោលថា សំណាបយោងដី ស្រីយោងប្រុស។

ចង់ដឹងថាខ្សែភាពយន្តរឿង «ប្រពន្ធអ្នកឆ្លាត» មានអត្ថន័យអប់រំខ្លាំងកម្រិតណានោះ សូមកុំភ្លេចរង់ចាំតាមដានទស្សនាចាប់ពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ៨-៩យប់ បន្ទាប់ពីរឿង «គ្រូពេទ្យខ្ញុំ»។

រឿងភាគខ្មែរ«ប្រពន្ធអ្នកឆ្លាត» ច្របាច់បញ្ចូលគ្នាទាំងរឿងនិទាន និងអក្សរសិល្ប៍ខ្មែរ

PNN តែងតែលើកស្ទួយនូវស្នាដៃអក្សរសិល្ប៍ខ្មែរ រឿងព្រេងនិទានខ្មែរ បូករួមទាំងស្នាដៃផលិតថ្មី ដើម្បីធ្វើយ៉ាងណាឲ្យទស្សនិកជនទទួលបាននូវចំណីចក្ខុថ្មី ប្លែក ពីមួយរឿងទៅមួយរឿង មិនឲ្យខកបំណងឡើយ៕

សូមទស្សនាឈុតខ្លីតាមរយៈវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]