ភ្នំពេញ៖ រឿងភាគ«បិសាចគួរឲ្យស្រលាញ់» បានអន្ទងចិត្តអ្នកទស្សនា គ្រប់គ្នាតាមរយៈសាច់រឿងបែបកំប្លែង ជាមួយនឹងការសម្តែងដ៏សាកសមរបស់តួអង្គនីមួយៗ ជាពិសេស កញ្ញា រ៉េត ស៊ូហ្សាណា ឬ ចូចូ តែម្តង ដែលជាតួអង្គដ៏វ័យក្មេង ដែលសម្តែងបានយ៉ាងសមឥតខ្ចោះ។

នៅក្នុងរឿងភាគកំពុងល្បីមួយនេះ រ៉េត ស៊ូហ្សាណា ត្រូវដើរជាតួអង្គ ដែលខិតខំព្យាយាមធ្វើការគ្រប់យ៉ាង ឲ្យតែបានលុយ ទៅចិញ្ចឹមគ្រួសារ រាប់តាំងពីធ្វើជាកូនក្រមុំក្លែងក្លាយ អ្នកស៊ើបការ ស៊ីឈ្នួលវាយប្រពន្ធចុង ហ្វេនផ្កាប់មុខក្លែងក្លាយ រហូតដល់ គ្រូទាយជាដើម និយាយរួម ឲ្យតែការងារបានលុយ អ្វីក៏នាងធ្វើបានដែរ។

គួរឲ្យដឹងថា នាងត្រូវបានអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ថាការសម្តែងរបស់នាង គឺពិតជាសាកសម នៅក្នុងរឿងភាគមួយនេះ ថ្វីត្បិតតែជារឿងភាគទីមួយរបស់នាង។

ដូច្នេះកុំភ្លេច រង់ចាំតាមដានទស្សនា រៀងរាល់ថ្ងៃច័ន្ទ-អង្គារ-ពុធ វេលាម៉ោង៨យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV តែមួយគត់៕

រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត ស៊ូហ្សាណា