ភ្នំពេញ៖ កាលពីព្រឹកមិញនេះ តារាកំប្លែងល្បីឈ្មោះប្រចាំនៅក្នុងទូរទស្សន៍ CTN នាយពាក់មី និងតារាកំប្លែងអ្នកនាង ខ្ញុង បានចូលរួមនៅក្នុងកម្មវិធីកាត់សក់បង្កក់សិរីឱ្យដល់គូស្វាមីភរិយាពិការមួយគូ ដែលបានរៀបការថ្មោងថ្មីជាមួយគ្នា។

ដោយនៅក្នុងនោះដែរអ្នកនាង ខ្ញុង ក៏បានផុសបង្ហាញនៅក្នុងហ្វេសប៊ុករបស់ខ្លួនថាអ្នកនាង និងលោក ពាក់មី មិនបានយកលុយកាត់សក់ពីគូស្វាមីភរិយាពិការមួយគូនេះទេ មិនតែប៉ុណ្ណោះថែមទាំងចងដៃពួកគេនូវទឹកប្រាក់ ១០០ដុល្លារ ថែមទៀត។

ជាក់ស្តែងនៅលើហ្វេសប៊ុក ខ្ញុង បានផុសឱ្យដឹងយ៉ាងដូច្នេះថា៖

«11.04.2018 ថ្ងៃនេះខ្ញុំពិតជាសប្បាយចិត្តណាស់ បានទទួលការអញ្ជើញឱ្យចូលរួមកាត់សក់ឱ្យគូស្វាមីភរិយាថ្មី ដែលជាជនពិការភ្នែកទាំងប្តីប្រពន្ធ មិនត្រឹមតែមិនយកលុយហើយថែមទាំងបានអាំងប៉ាវ 100$ មិញចងដៃគាត់ទាំងអស់ទៀត នេះគ្រាន់តែជាទឹកចិត្តដែលខ្ញុំចង់ធ្វើ មិនចង់បានសំណងឡើយ សូមឱ្យបុណ្យកុសលដែលខ្ញុំបានធ្វើនាំមកនូវសុភមង្គល និងសេចក្ដីសុខភាពជោគជ័យដល់ខ្ញុំផង»

នេះគឺបានបង្ហាញពីទឹកចិត្តអាណិតអាសូរ របស់តារាកំប្លែងល្បីឈ្មោះទាំងពីរដួង ពេលបានឃើញគូស្វាមីភរិយាជនពិការមួយគូនេះ ស្រលាញ់់គ្នាខ្លាំងរហូតឈានចូលដល់ថ្ងៃពិសេសតាមប្រពៃណីខ្មែរដូច្នេះ។ ជាពិសេស មានតែរោងការមួយនេះទេ ដែលអ្នកទាំងពីរ កាត់សក់មិនយកលុយ និងជូនលុយបន្ថែមទៀត៕

ទស្សនាកម្រងរូបភាពខាងក្រោម៖ 

កូនក្រមុំពិការភ្នែក និង ខ្ញុង ក្នុងពិធីកាត់សក់
ខ្ញុង និងពាក់មី ក្នុងពិធីកាត់សក់
ខ្ញុង និងពាក់មី ក្នុងពិធីកាត់សក់
ខ្ញុង និងពាក់មី ក្នុងពិធីកាត់សក់
តារាកំប្លែង ខ្ញុង
ពាក់មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី