យោងតាមប្រភពពត៌មានពីគេហទំព័រ អូឌីធីសេនត្រល បានឲ្យដឹងថា មានភូមិចម្លែកមួយ នៅឯប្រទេសថៃ ត្រូវបានអ្នកស្រុករស់នៅទីនោះ យកពស់អសិរពិស ជាច្រើនប្រទេស មកធ្វើជាសត្វចិញ្ចឹមរបស់ខ្លួនគ្រប់ៗគ្នា មិនមានផ្ទះមួយណាដែលថាមិនចិញ្ចឹមពស់ នោះឡើយ។

រំលឹកពីប្រវត្តិភូមិមួយនេះ គឺកាលពី ៦០ឆ្នាំមុន មានគ្រូពេទ្យម្នាក់មានគំនិតចង់ប្រែក្លាយភូមិដ៏តូច និងចាស់របស់គាត់ អោយក្លាយទៅជាទីទាក់ទាញ ភ្លៀវទេសចរណ៍ដ៏ធំមួយ។ បន្ទាប់មកគាត់ក៏នឹកឃើញ នូវគំនិតមួយ ហើយគាត់បានអូសទាញ អោយអ្នកភូមិជឿជាក់លើគាត់ ដោយអោយពួកគេ នាំគ្នាចិញ្ចឹមសត្វពស់ក្នុងផ្ទះរបស់ពួកគេគ្រប់គ្នា ដើម្បីបង្ហាញនិងអូសទាញ អ្នកទេសចរណ៍មកទស្សនា។ ទីបំផុត បំណងរបស់គាត់បានក្លាយជាការពិត ដោយភូមិដែលមានឈ្មោះ បានកុកសាង៉ា (Ban Kok Sa-Nga) ស្ថិតក្នុងខេត្ត ខុន ខេន មួយនេះ ត្រូវបានអ្នកទេសចរណ៍ជាច្រើន ស្គាល់ថា ជាភូមិពស់វែក ព្រោះថាពស់ភាគច្រើន សុទ្ធសឹងតែជាពស់វែក។

នៅក្នុងភូមិ មានតែផ្ទះ ១៤០ខ្នងតែប៉ុណ្ណោះ ដោយក្នុងផ្ទះនិមួយៗ យ៉ាងហោចបំផុត ក៏មានចិញ្ចឹមសត្វពស់មួយក្បាលដែរ ហើយសត្វពស់ដែលពួកគេចិញ្ចឹមនោះ ភាគច្រើនសុទ្ធតែ ប្រភេទសត្វពស់ដែលមានពិស ដោយក្នុងចំណោមពស់ទាំងអស់នោះ ក៏មានវត្តមានពស់ដែលកាចសាហាវបំផុតផងដែរ គឺពស់វែកធំ ដែលភាសាអង់គ្លេស ហៅថា King Cobra។ យ៉ាងណាមិញ ក៏មានកម្មវិធីប្រកួតជាមួយពស់វែកផងដែរ ដោយមានអ្នកចូលរួមទស្សនាជាច្រើន ដែលដៃគូប្រកួតជាមួយពស់ មានទាំងចាស់មានទាំងក្មេង។ ទោះជាយ៉ាងណា ពួកគេមិនមានការភ័យខ្លាចអ្វីឡើយ ព្រោះថាពួកគេបានហ្វឹកហាត់តាំងពីនៅក្មេងៗម្លេះ ទាំងការចិញ្ចឹម ការពារខ្លួន ព្យាបាល ជាដើម៕

សូមទស្សនានូវវីដេអូខាងក្រោមទាំងអស់គ្នា ៖

តើប្រិយមិត្តហ៊ានទៅលេងនៅភូមិពស់វែកមួយនេះដែររឺទេ?

ដោយ សី

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]