ការជ្រើសរើសម្ហូបអាហារនៅក្នុងការទទួលទានជាប្រចាំថ្ងៃគឺជារឿងដ៏សំខាន់មួយ និង ចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់ ព្រោះសុខភាពល្អកើតឡើងពីការទទួលទានបានត្រឹមត្រូវ និងគ្មានជាតិគីមី។

នៅក្នុងចំណោមបន្លែជាច្រើន អ្នកប្រហែលជាធ្លាប់ទទួលទានស្ពៃចង្កឹះដែលជាបន្លែដ៏ពេញនិយម និងមានរសជាតិឆ្ងាញ់។ តើអ្នកដឹងទេថា ស្ពៃចង្កឹះបានផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់រាងកាយ?

ខាងក្រោមនេះគឺជាអត្ថប្រយោជន៍របស់ស្ពៃចង្កឹះ ដែលអ្នកចាំបាច់ត្រូវដឹង៖

#ជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ

ស្ពៃចង្កឹះមានផ្ទុកនូវវីតាមីន C ដែលអាចពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ  ការពារពីការឆ្លងមេរោគលើផ្លូវដង្ហើមដូចជាជំងឺផ្តាសាយជាដើម។

ស្ពៃចង្កឹះ

#ជួយឲ្យស្បែកមានសុខភាពល្អ និងមានភាពស្រស់ស្អាត

វីតាមីន C មិនត្រឹមតែជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយថែរក្សាស្បែកឲ្យមានសុខភាពល្អ  និងផ្តល់សារធាតុចិញ្ចឹមសំខាន់ៗ សម្រាប់ព្យាបាលរបួសឲ្យឆាប់ជាសះស្បើយទៀតផង។  លើសពីនេះទៅទៀតវីតាមីន C ក៏ជាសារធាតុប្រឆាំងអុកស៊ីតកម្ម  ដែលជួយបន្ថយរ៉ាឌីកាល់សេរី រួមជាមួយនឹងការផលិតកូឡាជែនដើម្បីទប់ស្កាត់ភាពជ្រីវជ្រួញផងដែរ។

#ជួយថែរក្សាសុខភាពភ្នែក

វីតាមីនមួយផ្សេងទៀត ដែលមានផ្ទុកនៅក្នុងស្ពៃចង្កឹះ គឺវីតាមីន A ដែលវាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបង្ការជំងឺភ្នែកផ្សេងៗ ដែលអាចប៉ះពាល់ធ្ងន់ធ្ងរ ឬ អាចបណ្តាលឱ្យបាត់បង់ការមើលឃើញ  បើមិនត្រូវបានព្យាបាលភ្លាមៗទេនោះ។  

ស្ពៃចង្កឹះ

#ជួយដល់ដំណើរការរំលាយអាហារ

ស្ពៃចង្កឹះវាដូចគ្នាទៅនឹងបន្លែប្រភេទស្លឹកផ្សេងទៀត ដែលជាប្រភពនៃជាតិកាកសរសៃដ៏ល្អសម្រាប់រាងកាយ ព្រោះជាតិកាកសរសៃនេះមានតួនាទីសំខាន់ក្នុងការធ្វើឲ្យប្រសើរឡើងដល់ដំណើរការនៃការរំលាយអាហារ និង បញ្ហាការទល់លាមកផងដែរ។

#ជួយកាត់បន្ថយទម្ងន់

បើអ្នកចង់កាត់បន្ថយទម្ងន់ អ្នកអាចជ្រើសរើសស្ពៃចង្កឹះសម្រាប់ទទួលទាន ព្រោះជាតិកាកសរសៃរបស់វា អាចជួយអ្នកមិនឲ្យឆាប់ឃ្លាន និងមិនទទួលទានហួសប្រមាណ។ នេះជាហេតុធ្វើឲ្យអ្នកស្រកទម្ងន់បានតាមការប៉ងប្រាថ្នា។

ស្ពៃចង្កឹះ

#កាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹង 

ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹង អ្នកចាំបាច់ត្រូវធ្វើឲ្យឆ្អឹងរឹងមាំ។ ដូច្នេះការទទួលទានស្ពៃចង្កឹះជាជម្រើសដ៏ល្អ ព្រោះវាជាប្រភពនៃវីតាមីន K ដែលរាងកាយត្រូវការជាចាំបាច់សម្រាប់ស្រូបយកជាតិកាល់ស្យូម  ជួយឲ្យឆ្អឹងរឹងមាំ និងមានសុខភាពល្អ។

#កាត់បន្ថយហានិភ័យនៃជំងឺបេះដូង

ជាមួយគ្នានេះផងដែរ ស្ពៃចង្កឹះវាពុំមានផ្ទុកកូលេស្តេរ៉ុលនោះទេ  តែវាមានជាតិកាកសរសៃច្រើន ដែលជួយការពារសរសៃឈាមអាកទែរមិនឲ្យស្ទះ។  ម្យ៉ាងទៀតវាក៏មានផ្ទុកនូវប៉ូតាស្យូម ដែលជាសារធាតុរ៉ែដ៏សំខាន់ក្នុងការកាត់បន្ថយសម្ពាធឈាមក៏ដូចជាចៀសវាងពីជំងឺបេះដូងផងដែរ៕

ស្ពៃចង្កឹះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]