ភ្នំពេញ៖ រឿងព្រេងខ្មែរ ដ៏ល្បីល្បាញដែលមានចំណងជើងថា «កូនពស់កេងកង» ត្រូវផលិតករល្បីៗលើកយកមកផលិតឡើងវិញ ជាច្រើនលើកច្រើនដងណាស់មកហើយ ដោយបានផ្លាស់ប្តូរតួសម្តែងទៅតាមឆ្នាំនីមួយៗផ្សេងៗពីគ្នា។

ជាក់ស្តែងរឿងនេះ ក៏ត្រូវបានទូរទស្សន៍ហង្សមាស លើកយកផលិតឡើងវិញផងដែរ ដោយមានកំពូលអ្នកដឹកនាំរឿងដ៏ឆ្នើម គឺលោក ហ្វៃ សំអាង ជាអ្នកដឹកនាំដោយផ្ទាល់ដៃទៀតផង។

ទន្ទឹមនឹងនេះដែរ គេឃើញក៏មានវត្តមានតារាសម្តែងស្រីរូបស្រស់គឺកញ្ញា ម៉ាក សែនសូនីតា ហៅតូតា ចូលរួមសម្តែងយ៉ាងយកចិត្តទុកដាក់ ដោយនាងបានដើរតួជានាង រាជនី កូនស្រីតែមួយគត់ របស់លោកចៅហ្វាយខេត្ត។

ស្ថិតនៅក្នុងការតុបតែងខ្លួន ជាមួយសម្លៀកបំពាក់បុរាណប៉ុន្មានឈុត ក៏បានធ្វើឱ្យសម្រស់របស់តារាសម្តែងកញ្ញា ម៉ាក សែនសូនីតា កាន់តែមានភាពស្រស់ស្អាតតាមមួយបែបផ្សេងទៀត ដែលជាធម្មតាគេតែងតែឃើញតារាស្រីរូបនេះ ស្លៀកពាក់បែបសម័យទំនើប។

តោះចង់ដឹងថាសម្រស់នៅក្នុងឈុតបុរាណ ពេលលេងរឿងបុរាណមួយនេះ កញ្ញា តូតា ស្រស់ស្អាតខ្លាំងយ៉ាងណានោះយើងមកទស្សនាកម្រងរូបភាពខាងក្រោម៖ 

តូតា ក្នុងឈុតបុរាណ
តូតា ក្នុងឈុតបុរាណ
តូតា ក្នុងឈុតបុរាណ
តូតា ក្នុងឈុតបុរាណ
តូតា ក្នុងឈុតបុរាណ
តូតា ក្នុងឈុតបុរាណ
តូតា ក្នុងឈុតបុរាណ
តូតា ក្នុងឈុតបុរាណ
តូតា ក្នុងឈុតបុរាណ
តូតា ក្នុងឈុតបុរាណ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា