បរទេស៖ អតីតគ្រូបង្វឹកក្រុម Real Madrid និងក្រុមជម្រើសជាតិអង់គ្លេស លោក Fabio Capello បានប្រកាសពីការចូលនិវត្ដន៍ក្នុងនាមជាអ្នកចាត់ការហើយ ក្រោយចាកចេញពីក្រុម Jiangsu Suning ក្នុងលីកប្រទេសចិន។

លោក Capello បានចាកចេញពីក្រុម Jiangsu Suning កាលពីខែមីនា ក្រោយពីជួយឲ្យក្រុមមួយនេះរួចផុតពីតំបន់ដែលត្រូវគេកាត់ចោល ក្នុងលីកកំពូល Chinese Super League ក្នុងប្រទេសចិន។

ក្រោយពីចាកចេញ បុរសវ័យ ៧១ឆ្នាំ នេះ ត្រូវបានជាប់ទាក់ទងទៅនឹងការឡើងមកដឹកនាំជាគ្រូជម្រើសជាតិអ៊ីតាលី ប៉ុន្ដែអ្វីៗហាក់ផ្លាស់ប្ដូរទៅវិញ ក្រោយពីរូបលោកបានប្រកាសពីការចូលនិវត្ដន៍ ក្នុងនាមជាគ្រូបង្វឹក។

«ខ្ញុំមានបទពិសោធន៍ខ្លះៗក្នុងប្រទេសក្រុមជម្រើសជាតិរុស្ស៊ី ,ក្រុមជម្រើសជាតិអង់គ្លេស ដូចេ្នះហើយក្រុមបាល់ទាត់ Jiangsu Suning គឺជាក្រុមចុងក្រោយហើយ ដែលខ្ញុំដឹកនាំ។ ពេលនេះចំណុចបន្ទាប់របស់ខ្ញុំ គឺខ្ញុំចង់ក្លាយជាអ្នកអត្ថាធិប្បាយកីឡាក្នុងទូរទស្សន៍វិញម្ដង» សម្ដីលោក Capello៕ 

លោក Fabio Capello
លោក Fabio Capello
លោក Fabio Capello

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]