បែលហ្សុិក៖ ស្ថាបត្យករជនជាតិបែលហ្ស៊ិក លោក Vincent Callebaut បានទទួលការគាំទ្រយ៉ាងខ្លាំងពីសាធារណៈជនក្រោយបានបង្ហាញគំរូអគាររបស់លោកនៅក្នុងការប្រកួតជាអន្តរជាតិមួយ។ អគារដែលសម្បូរទៅដោយព្រៃឈើនេះ គឺមានកន្លែងទទួលទានអាហារ សាលប្រគំតន្ត្រី និងកន្លែងផឹកស្រាទៀតផង។

គំរូអគារដែលមានឈ្មោះថា Arboricole នេះគឺបង្កើតឡើងដើម្បីទាក់ទាញមនុស្សក្មេងៗឲ្យរស់នៅកាន់តែជិតស្និទ្ធជាមួយធម្មជាតិ។ 

គំរូនៃអគារនេះមានរាងយ៉ាងប្រណីត ដែលអនុញ្ញាតឲ្យដើមឈើទាំងអស់ដែលមាននៅលើអគារ អាចទទួលយកពន្លឺព្រះអាទិត្យបានល្អ ហើយពន្លឺព្រះអាទិត្យនោះទៀត អាចយកមកប្រែក្លាយទៅជាថាមពលសូឡាថែមទៀតផង។ 

ដោយឲ្យមនុស្សរស់នៅកាន់តែជិតស្និទ្ធជាមួយធម្មជាតិ គេសង្ឃឹមថាវានឹងអនុញ្ញាតឲ្យមនុស្សយល់ដឹងកាន់តែច្រើនអំពីបរិស្ថានរបស់គេ។ លោក Callebaut សង្ឃឹមថាគំរូអគារ របស់លោកនឹងជំរុញឲ្យមនុស្សដ៏ទៃទៀត មានចំណាប់អារម្មណ៍ទៅលើការរស់នៅបែបធម្មជាតិឲ្យបា​នកាន់តែច្រើន៕

ខាងក្រោមជារូបភាពគំរូនៃអគារព្រៃឈើនេះ៖

គំរូនៃអគារ
គំរូនៃអគារ
គំរូនៃអគារ
គំរូនៃអគារ
គំរូនៃអគារ
គំរូនៃអគារ
គំរូនៃអគារ
គំរូនៃអគារ
គំរូនៃអគារ
គំរូនៃអគារ
គំរូនៃអគារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]