អេស្ប៉ាញ៖ ក្រុមអធិរាជស Real Madrid កំពុងមានទឹកមាត់លេបច្រើនក្នុងការឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Champions League ក្រោយលត់ Juventus ជើងទី១ ដល់ផ្ទះក្នុងលទ្ធផល ៣-០ កាលពីសប្ដាហ៍មុន។ 

Ronaldo គឺជាអ្នកស៊ុតបញ្ចូលទី២គ្រាប់ និង Marcelona ១គ្រាប់ ជួយឲ្យក្រុមលោក Zidane មានសង្ឃឹមខ្ពស់សម្រាប់ពានរង្វាន់លំដាប់កំពូលរបស់អឺរ៉ុបនេះ ខណៈពានលីកវិញ គឺពួកគេបានរបូតបាត់ទៅហើយ។ 

Ronaldo

អ្នកចាំទីចាស់វស្សា និងជាប្រធានក្រុម Juventus កីឡាករ Buffon បានធើ្វការសរសើរដល់ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ Cristiano Ronaldo ថា ជាកីឡាករដ៏មានឥទ្ធិពលខ្លាំងក្លាក្នុងពិភពបាល់ទាត់ និងជាកីឡាករដ៏សំខាន់បំផុតសម្រាប់ Real Madrid។ 

«ខ្ញុំមិនដឹងថា រូបគេគឺជាកីឡាករដែលអាចលេងបានគ្រប់តំណែងនោះទេ ព្រោះថាខ្ញុំធ្លាប់ប្រឈមមុខនឹងកីឡាករអស្ចារ្យជាច្រើន ក្នុងអំឡុងប៉ុន្មានឆ្នាំនេះ ប៉ុន្ដែសម្រាប់តំណែងរបស់គេនាពេលនេះ គឺអាចនិយាយបានថា រូបគេគឺជាកីឡាករដែលមានឥទ្ធិពលជាងកីឡាករណាៗទាំងអស់» សម្ដី Buffon និយាយ៕ 

Buffon
Ronaldo និង Buffon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]