សក់របស់អ្នក អាចត្រូវខូចខាត ដោយសារការថែរក្សាសក់ តាមរបៀបផ្សេងៗ និងការប្រើប្រាស់ផលិតផលខុស។ មិនតែប៉ុណ្ណោះ ការផ្លុំសក់ឲ្យស្ងួត ការគាបសក់ និងការត្រូវពន្លឺព្រះអាទិត្យ អាចធ្វើឲ្យសក់របស់អ្នក មានការខូចខាត។ ជាមួយគ្នានេះដែរ សក់ខូចអាចត្រូវបានដឹង ដោយសញ្ញាមួយចំនួនដូចជា សក់របស់អ្នក អាចមានសភាពមិនរលោង និងទន់ ហើយអ្នកនឹងមានអារម្មណ៏ថា មានសក់ស្ងួត និងស្រួយ ដោយសក់របស់អ្នកងាយនឹងដាច់ និងគ្មានភាពរឹងមាំ។

ដើម្បីកំចាត់នូវបញ្ហានេះអ្នកត្រូវៈ
១. ប្រើប្រាស់វីតាមីន E ដើម្បីបំប៉នសក់ ឲ្យមានភាពរឹងមាំ។ អ្នកត្រូវយកវីតាមីន E ចំនួនមួយគ្រាប់ មកចាក់លើបាតដៃ ហើយយកមកលាបនៅលើសក់ បន្ទាប់ពីអ្នកកក់សក់រួច។ ធ្វើបែបនេះជាប្រចាំ នោះអ្នកនឹងមានអារម្មណ៍ថា សក់ដ៏ស្រស្អាតរបស់អ្នក កំពុងតែត្រឡប់មករកអ្នកវិញជាមិនខាន។

២. ប្រើប្រាស់ស៊ុត និងប្រេងអូលីវ ដើម្បីធ្វើការបន្ទន់សក់ ក្នុងមួយសប្តាហ៍ម្តង ដើម្បីជួយព្យាបាលសក់ឲ្យមានទម្ងន់។ វីធីធ្វើ គឺអ្នកត្រូវយកស៊ុតផ្នែកពណ៌លឿង លាយជាមួយនឹងប្រេងអូលីវ ចំនួន ២ស្លាព្រាបាយ បន្ទាប់មកយកមកលាបនៅលើសក់ ជាពិសេសនៅចុង សក់។ ទុកវាចោលចំនួន ៣នាទី រួចសំអាតចេញ បន្ទាប់មកទើបចាប់ផ្តើមធ្វើការកក់សក់ តាមក្រោយ។

៣. ចូរអ្នកកុំធ្វើការប្តូរពណ៌សក់ ជាញឹកញាប់ខ្លាំងពេក ពីព្រោះការធ្វើបែបនេះអាចធ្វើឲ្យសក់ របស់អ្នកស្ថួតខ្លាំង និងដាច់។

៤. អ្នកគួរតែតម្រឹមសក់របស់អ្នកជាប្រចាំ មួយខែម្តង។ ការធ្វើបែបនេះ អាចការបន្ថយសក់ខូច និងធ្វើឲ្យមានការលូតលាល់ ឡើងកាន់តែឆាប់រហ័ស។

៥. ចូរអ្នកកុំកក់សក់ និងបន្ទន់សក់ញឹកញាប់ពេក។ អ្នកគួរតែធ្វើសកម្មភាពនេះត្រឹមតែ ២ ឬ៣ដងក្នុងមួយសប្តាហ៏បានហើយ ពីព្រោះការកក់សក់ញឹកញាប់ពេក អាចឲ្យឲ្យសក់របស់អ្នក ស្ថិតនៅក្នុងសភាពខូចខាតកាន់តធ្ងន់ធ្ងរ។

ប្រែសម្រួលៈ ហង់ ច័ន្ទសុបញ្ញា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]