ភំ្នពេញ ៖ ប្រិយមិត្ត បានដឹងរួចមកហើយថា លោក ហម ឈរ៉ា បានចុះកុងត្រាឲ្យផលិតកម្មមហាហង្សរយៈពេល៤ឆ្នាំ ក្នុងតំណែងជាតារាប្រចាំនៅទីនោះ ។

ស្រាប់តែកាលពីម្សិលមិញនេះបែរជា លោកបានបង្ហោះរូបថត គូរឲ្យភ្ញាក់ផ្អើលមួយ ថាលោកបានសម្រេចបញ្ចប់កុងត្រានេះវិញហើយ។

យ៉ាងណាមិញលោក បានបញ្ជាក់ថា នៅក្នុងបណ្តាញសង្គមថា«ថ្ងៃនេះបេីទោះជាខ្ញុំនិងផលិតកម្មមហាហង្សបានបញ្ចប់កិច្ចសន្យាជាតួប្រចាំរបស់ក្រុមហ៊ុនក៏ពិតមែន តែយេីងនៅតែដំណេីរការថតភាពយន្តបន្តជាមួយគ្នាជាធម្មតា។ ដូចនេះខ្ញុំក៏ជម្រាប ជូនទៅដល់បណ្តាផលិតកម្មនានាថាខ្ញុំទទួលថតបានវិញឱ្យតែខាងផលិតកម្មតម្រូវការ។ អរគុណ ជូនពរឆ្នាំថ្មីរកទទួលទានមានបាន សុខភាពល្អ បងប្អូន»។

ដំណឹងនេះ បានធ្វើឲ្យ អ្នកគាំទ្រ មានការឆ្ងល់យ៉ាងខ្លាំង ដែលសុខៗ លោក ហម ឈរ៉ា សម្រេចចិត្ត បញ្ចប់កុងត្រា ទាំងមិនទាន់ដល់៤ឆ្នាំ ដូចអ្វីដែលលោក និងផលិតកម្ម បានព្រោងព្រាងទុក៕

ហម ឈរ៉ា
ហម ឈរ៉ា
ហម ឈរ៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហម ឈរ៉ា