ថៃ: សព្វថ្ងៃនេះ កំណើននៃយានយន្តបានកើនមានឡើងជាលំដាប់ ក្នុងនោះផងដែរ​អត្រានៃការគ្រោះថ្នាក់ចរាចរណ៍ បានកើតមានឡើងជាច្រើនករណី។ ហើយជាមួយគ្នានេះដែរ កម្រិតនៃការគ្រោះថ្នាក់ចរាចរណ៍ ក៏អាចបណ្តាលឲ្យមនុស្សមួយចំនួន​ អាចបាត់បង់ជីវិតត្រឹមតែមួយវិនាទី ប៉ុណ្ណោះ។ 

ជាក់ស្តែង ដូចជាតារាសម្តែងស្រីវ័យក្មេង​ខាងក្រោមនេះ ដែលធ្លាប់មានប្រវត្តិគ្រោះថ្នាក់ចរាចរណ៍ រហូតស្ទើរតែបាត់បង់ជីវិតភ្លាមៗ ប៉ុន្តែជាសំណាងល្អ ដែលពួកគេគ្រាន់តែរបួសធ្ងន់ ហើយមិនស្លាប់។ 

ដូច្នោះ ខាងក្រោមនេះ ជាកម្រងមូលហេតុ និងស្ថានភាពរបស់ពួកគេ​ អំឡុងពេលជួបគ្រោះថ្នាក់ចរាចរណ៍:

១. Sarut Wongwichai 

នាងធ្លាប់បានជិះឡានតែម្នាក់ឯង​ ហើយជួបគ្រោះថ្នាក់ចរាចរណ៍ នៅតាមដងផ្លូវត្រឡប់មកផ្ទះវិញ។ ក្នុងនោះ ឡានរបស់នាង ក៏ត្រូវបានបំផ្លាញខ្ទេច រីឯនាងវិញ​ត្រូវចូលមន្ទីរពេទ្យសង្រ្គោះជាបន្ទាន់ ផងដែរ។

Sarut Wongwichai
Sarut Wongwichai

២. Margie Rasri

នាងធ្លាប់មានគ្រោះថ្នាក់ចរាចរណ៍ជាមួយឡានធំមួយគ្រឿង​ ដោយចៃដន្យ តាមដងផ្លូវ ត្រឡប់មកពីផ្ទះការងារសម្តែង យប់ជ្រៅ តែម្នាក់ឯង។

Margie Rasri
Margie Rasri

៣. Tangmo Nida

នាងធ្លាប់មានគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ រហូតស្ទើរតែបានបាត់បង់ជីវិត ហើយផ្ទៃមុខរបស់នាង ក៏ត្រូវបានទទួលរងស្នាមរហែកចេញឈាម ជាច្រើនកន្លែង ផងដែរ។​ដោយក្នុងនោះ​ វាក៏បណ្តាលមកពីនាង បានបើកបរលឿនពេក​ អំឡុងពេលចាកចេញពីកន្លែងជប់លៀង នាពេលយប់។

Tangmo Nida
Tangmo Nida
Tangmo Nida

៤​. Ice Preehaya

នាងធ្លាប់មានគ្រោះថ្នាក់ចរាចរណ៍ ទាំងកណ្តាលថ្ងៃត្រង់ ជាមួយឡានដឹកទំនិញមួយគ្រឿង ហើយភ្លាមៗនោះ ដៃម្ខាងរបស់នាង ក៏ត្រូវបានបាក់ ផងដែរ។

Ice Preehaya
Ice Preehaya

៥. Bella Ranee

នាងធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ ជាមួយឡានមួយគ្រឿង ដោយចៃដន្យ ហើយភា្លមៗនោះ ដៃម្ខាងរបស់នាង ក៏ទទួលរងរបួសធ្ងន់ធ្ងរ​ ផងដែរ។

Bella Ranee
Bella Ranee

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]