ភ្នំពេញ៖ អតីតតារាសម្ដែងសាច់សខ្ចី កញ្ញា បេនី យាំុង បានសម្ដែងនូវក្ដីតក់ស្លុតជាខ្លាំង ក្រោយពីបានជួបផ្ទាល់នឹឹងតារារៀមច្បង លោក យូ ឌីស្កូ ដែលកំពុងមានទុក្ខធ្ងន់ដោយសារកើតជំងឺដ៏កាចសាហាវ ធ្វើឲ្យរូបរាង ប្រែប្រួលខុសប្លែកពីគ្រាមុន។

ក្នុងនោះកញ្ញារូបស្រស់ម្នាក់នេះ ក៏បានបង្ហោះជាសារ អមនឹងរូបភាពទាំងក្រៀមក្រំថា៖ « អាណិតសែនអាណិតម្ចាស់បង មកជួបនៅក្រៅជូនលុយមិនចង់យកទៀត បើគាត់មិនឈឺខ្ញុំជឿថាគាត់ មិនលាដៃហាមាត់សុំការជួយទេ តារាក៏ដោយមិនមែនតារាក៏ដោយជួយគ្នាទើបជារឿងគួរ ឆាប់ជាបងសំលាញ់»

សារនេះបានបង្ហាញពីទំហំចិត្តនៃ ការរាប់អាន រវាងមិត្តរួមអាជីព ជាពិសេសរឹតតែឲ្យប្រិយមិត្ត ទស្សនិកជន បានជ្រាបកាន់តែច្បាស់ថា ទោះបីជា អតីតតារាសម្ដែងល្បីឈ្មោះកញ្ញា  បេននី យ៉ាំង ឈប់ប្រឡូកក្នុងវិស័យសិល្បៈពិតមែន ប៉ុន្តែ បេះដូង និងចិត្តនាង នៅតែគោរពស្រលាញ់  មិត្តរៀមច្បង ចាស់ថ្មី ជានិច្ច៕

បេនី យ៉ាំង
បេនី យ៉ាំង
បេនី យ៉ាំង
បេនី យ៉ាំង
បេនី យ៉ាំង និង យូ ឌីស្កូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បេនី យ៉ាំង