ភ្នំពេញ៖ នៅពេលនេះ ខ្សែភាពយន្តភាគខ្មែរបែបសម័យបារាំងរឿង «រាជនីភូមិគ្រឹះ» បានថតចប់សព្វគ្រប់អស់ហើយ នៅតែចាំថ្ងៃចាក់បញ្ចាំងតែប៉ុណ្ណោះ។

យ៉ាងណាមិញ បន្ទាប់ពីខ្សែភាពយន្តដ៏គួរឲ្យចាប់អារម្មណ៍នេះ បានបញ្ចប់ការថតរួចមក គេសង្កេតឃើញថា ក្រុមការងារទាំងអស់និងតារាសម្តែងសំខាន់ៗជាច្រើន បានមកជួបជុំគ្នានៅស្រុកកំពង់ឆ្នាំង សែនលាបំណន់ និងលេងភ្លេងដល់ម្ចាស់ទឹក ម្ចាស់ដីនៅទីតាំងកន្លែងថតរបស់ពួកគេ។

ជាមួយគ្នានោះដែរ ការដែលពួកគេ ធ្វើបែបនេះ ក៏ព្រោះតែ រឿងរបស់ពួកគេ ថតបែបលក្ខណៈបុរាណ និងអបិយជំនឿ ខ្លាចខុសឆ្គងត្រង់កន្លែងណាមួយ ជាយថាហេតុ ហើយជាពិសេស ក៏ចង់ឲ្យរឿងរបស់ពួកគេ ពេលចាក់បញ្ចាំង ទទួលបានការគាំទ្រខ្លាំង ពីមហាជន៕

សែនលាបំណន់ ក្រោយបញ្ចប់ការថត
សែនលាបំណន់ ក្រោយបញ្ចប់ការថត
សែនលាបំណន់ ក្រោយបញ្ចប់ការថត
សែនលាបំណន់ ក្រោយបញ្ចប់ការថត
សែនលាបំណន់ ក្រោយបញ្ចប់ការថត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លី ម៉ារីណា