ចិន៖ ដូចជាប្រិយមិត្តបានស្គាល់រួចមកហើយ ពីតារាចម្រៀងស្រីចិន រូបស្អាត នាងVictoria ដែលជាសមាជិក នៅក្រុមចម្រៀងស្រីកូរ៉េ​ f (x)។ 

ភាគច្រើន សម្រស់របស់នាង ក៏ត្រូវបានអ្នកគាំទ្រ មានការពេញចិត្ត និងលួចច្រណែននឹងនាង ដែលបានទាំងព្រម មិនថាមុខមាត់ រូបរាង និងទម្ងន់ ព្រោះថាត្រូវខ្នាតទាំងអស់តែម្តង ព្រោះធ្លាប់តែគិតថា នាងស្រស់ស្អាត ដូចក្នុងរូប១០០ភាគរយ។

ប៉ុន្តែក្នុងនោះ មានប្រភពព័ត៌មានមួយ បានបង្ហាញពីរូបVictoria មុន និងក្រោយ កែច្នៃតាមPhotoshop ដែលបានឲ្យឃើញថា មានភាពខុសប្លែកគ្នាយ៉ាងខ្លាំង។

ចំពោះរូបមុនពេលកែ គឺសម្រស់របស់នាង​ហាក់ដូចជា ស្លក់ខ្លាំង ទឹកមុខស្លេកស្លាំង ចំណែកឯជើងរបស់នាងវិញ មានលក្ខណៈហើម និងមិនសូវវែងស្រឡូន ដូចជារូបដែល ទាញជើងនាង ឲ្យវែងនោះទេ។ ចំណែកឯ សម្លៀកបំពាក់របស់នាង ក៏រាងធំ រលុង តែដល់ពេលកែច្នៃ ឃើញថា មានសភាពសាកសមនឹងខ្លួន ឥតខ្ចោះ៕

តោះទៅមើលរូបមុន និងក្រោយ កែទាំងអស់គ្នា៖

រូបកែច្នៃហើយ
រូបកែច្នៃហើយ
រូបកែច្នៃហើយ
រូបមិនទាន់កែច្នៃ
រូបមិនទាន់កែច្នៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]